ព័ត៌មានជាតិ
អគ្គមេបញ្ជាការ ៖ ការងារហ្វឹកហ្វឺនបានរួមចំណែកយ៉ាងសំខាន់ដល់កំណែទម្រង់កងទ័ព
ការងារហ្វឹកហ្វឺន ជាជ្រុងអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកែទម្រង់កងទ័ព ដែលត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត។ នេះជាការថ្លែងរបស់លោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ។ លោកអគ្គមេបញ្ជាការ បញ្ជាក់ថា ការហ្វឹកហ្វឺន នឹងជួយអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែទំនើប រៀបរយ និងមានប្រសិទ្ធភាព។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺន របស់កងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោពលខេមរភូមិន្ទ បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំជំរុញការធ្វើកំណែទម្រង់លើវិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺនកងទ័ពឱ្យកាន់តែស៊ីជម្រៅ ដោយឈរលើស្មារតីជាតិនិយម ស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាការពារសន្តិភាពឱ្យបានរឹងមាំយូរអង្វែង។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា ការវិនិយោគក្នុងវិស័យហ្វឹកហ្វឺនកន្លងមក គឺបានរួមចំណែកយ៉ាងសំខាន់ដល់ការកែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងការកសាង និងការពង្រឹងវិស័យការពារជាតិឱ្យរឹងមាំ ដោយបង្កើនគុណភាពធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ សម្រាប់ជាប្រភពបន្តវេន និងការធ្វើសមាហរណកម្មក្នុង សហគមន៍អន្តរជាតិ។
ដើម្បីកសាងកងយោធពលខេមរភូមិន្ទឱ្យបានរឹងមាំ ចាំបាច់ត្រូវតែថ្លឹងថ្លែងឱ្យបានត្រឹមត្រូវអំពីចំណងទាក់ទងរវាងបរិមាណ និងគុណភាព រវាងសំណូមពរ និងលទ្ធភាព និងរវាងមនុស្ស និងអាវុធយុទ្ធភ័ណ្ឌ មធ្យោបាយ សម្ភារៈបំពាក់ ផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ