ព័ត៌មានជាតិ
ម្ចាស់ភាគហ៊ុនធនាគារ ABA ច្រានចោលការចុះផ្សាយសារព័ត៌មានបរទេសថាចង់លក់ ABA
ធនាគារជាតិកាណាដា (NBC) ដែលជាម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ បានប្រកាសច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន Bloomberg និង Reuters ដែលថា ធនាគារជាតិកាណាដាមានបំណងចង់លក់ភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ ABA ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ។

សេចក្ដីថ្លែងការណ៍របស់ធនាគារជាតិកាណាដា ចេញផ្សាយនៅថ្ងៃទី ១២ ខែមីនា អះអាងថា ខ្លួនពុំមានទំនាក់ទំនងនៅក្នុងដំណើរការ ឬការចរចាណាមួយក្នុងការលក់ធនាគារ ABA នោះទេ។ ហើយថា ធនាគារ ABA បានផ្ដល់កំណើន និងប្រាក់ចំណេញច្រើនសម្រាប់ធនាគារកាណាដា។
គិតត្រឹមចុងខែតុលាឆ្នាំ ២០២៣ ធនាគារ ABA រកប្រាក់ចំណូលបានប្រមាណ ៥៣៨ លានដុល្លារអាមេរិក និងប្រាក់ចំណេញប្រមាណ ២៥៤ លានដុល្លារអាមេរិក។
ធនាគារជាតិកាណាដាបានវិនិយោគលើកដំបូងនៅក្នុងធនាគារ ABA នៅឆ្នាំ២០១៤ តាមរយៈការទិញយកភាគហ៊ុន ១០% ហើយបានបង្កើនភាគហ៊ុនរបស់ខ្លួន និងគ្រប់គ្រប់គ្រងធនាគារ ABA ទាំងស្រុងនៅក្នុងឆ្នាំ២០១៩៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?