ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញ ក្រុមហ៊ុនប៊ូយ៉ុង (Boo Young) របស់កូរ៉េ ទទួលយកកម្មសិក្សា និងការហ្វឹកហ្វឺនកូនជាង
កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញក្រុមហ៊ុនប៊ូយ៉ុង(Boo Young) ដែលជាក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ឱ្យទទួលយកនិស្សិត និងសិក្ខាកាមរបស់កម្ពុជា ចុះកម្មសិក្សា និងការហ្វឹកហ្វឺន ដើម្បីដកស្រង់បទពិសោធការងារ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងក្រុមហ៊ុនស្តង់ដារអន្តរជាតិមួយនេះ។

ការជំរុញនេះ ក្នុងឱកាស លោករដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក យ៉ុងមេន លី (Yong Man Lee) ប្រធានក្រុមហ៊ុនប៊ូយ៉ុង(Boo Young) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណុចសំខាន់ នៃការផ្តល់ឱកាសកម្មសិក្សាដែលក្រុមហ៊ុនអាចទទួលយកនិស្សិត សិស្ស និងសិក្ខាកាមពីគ្រប់កម្រិតតាំងពីថ្នាក់ជំនាញបច្ចេកទេស កម្រិតការងាររដ្ឋបាល រហូតដល់កម្រិតគ្រប់គ្រង ដើម្បីជួយកសាងសមត្ថភាពចំណេះជំនាញដល់យុវជនកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យ នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជាផែនការអាទិភាពមួយ នៃផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ របស់ក្រសួង ហើយក៏ជាចំណុចគន្លឹះមួយក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ។
ជាងនេះទៀត លោករដ្ឋមន្ត្រី បានលម្អិតពីកម្មវិធីថ្នាក់ជាតិលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥ លាននាក់ ដែលជាផែនការសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យយុវជនមានជំនាញបច្ចេកទេសវិជ្ជាជីវៈក្លាយជាកម្លាំងពលកម្មមានសមត្ថភាព និងផលិតភាពខ្ពស់។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការផ្តល់សម្ភារៈ ឧបករណ៍ ដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព នៃការសិក្សា និងអនុវត្តជាក់ស្ដែង។

ទន្ទឹមនឹងនេះ ប្រធានក្រុមហ៊ុនប៊ូយ៉ុង បានអបអរសាទរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ហើយអះអាងថា ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យដ៏សំខាន់មួយនេះរបស់រាជរដ្ឋាភិបាល៕




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង