Connect with us

ព័ត៌មានជាតិ

គម្រោង​ផ្លូវ-ស្ពាន សំខាន់ៗចំនួន ១២ ​ស្ថិត​នៅក្នុង​គោលដៅ​ជំរុញ​ឈាន​​បើកការដ្ឋាន​សាងសង់

បានផុស

នៅ

លោក ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបាន​ស្នើ​ឲ្យ​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដែលមានលោក ប៉េង ពោធិ៍នា ជា​រដ្ឋមន្រ្តី ខិត​ខំ​ពន្លឿននីតិវិធី​ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-ស្ពាន​​សំខាន់​ៗ​ចំនួន​ ១២​ គម្រោង ដែល​ជា​ឥណទាន​សម្បទាននិង​ហិរញ្ញប្បទាន​ឥត​សំណងពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុង​ពិធី​បិទ​សន្និបាតបូក​សរុប​លទ្ធផល​ការងារ ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពីពេល​ថ្មីៗ​នេះ លោក ស៊ុន ចាន់ថុល បាន​លើក​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-ស្ពាន សំខាន់​ៗ​ទាំង ១២ ដែល​ជា​គម្រោង​​យុទ្ធសាស្រ្តក្នុង​ការ​ជំរុញ​នីតិវិធី ធ្វើ​យ៉ាងណាអាច​ឈានទៅ​​​ចុះ​កិច្ចព្រមព្រៀង​បើក​ការដ្ឋាន​សាងសង់​នាពេល​ខាង​មុខ​​ក្នុង​នោះ​​រួម​មាន​​៖

-ផ្លូវជាតិលេខ ៥០ សេ និងស្ពានឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ
-កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ)
-ផ្លូវជាតិលេខ៥៧ (បាត់ដំបង-អូរព្រះ)
-កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម)
-ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដាំ)
-ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់)
-កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគៀល) (រង់ចាំជំនួយឥតសំណង)
-ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម- ពាមរក៍)
-ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក)
-ផ្លូវជាតិ​តភ្ជាប់​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្ត​សៀមរាប និង​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ
-ជំរុញ​កិច្ចសហការ​រវាង​ក្រុម​ការងារ​បច្ចេកទេសនៃ​ក្រសួងសាធារណការ និង ដឹកជញ្ជូន និង​ក្រុមហ៊ុន​វិនិយោគ រួមទាំង​ភាគី​ពាក់ព័ន្ធ​លើការសិក្សា​លម្អិត​ដើម្បីឈានទៅ​ការ​អនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ក្រុង ប៉ោយប៉ែត ក្រោម​ក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និង​ឯកជន
-ជម្រុញ​ពិនិត្យ និង​កំណត់​អាទិភាព​ឡើង​វិញ​ទៅ​តាមផែនការសកម្មភាព របស់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើត (ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ ផែនការ ៥ឆ្នាំរំកិល ២០២៤-២០២៨)

ក្នុង​ចំណោម​គម្រោង​សំខាន់​ៗ ដែល​លោក ស៊ុន ចាន់​ថុល ស្នើ​ឲ្យ​ខិតខំ​ពន្លឿន​នីតិវិធីទាំង ១២ គម្រោង ​លោក ស៊ុន ចាន់ថុល ​បាន​លើក​យក​គម្រោង​អាទិភាព​ទី​១ ដែលលោក​ផ្តល់​អនុសាសន៍ដល់​​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនខិតខំ​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០២៤ គឺ​គម្រោង​សាងសង់​ផ្លូវជាតិ ៥០​C ​ដែលប្រើប្រាស់​​ថវិកា​ពី​រដ្ឋាភិបាល​ចិន ​មាន​ប្រវែង​ប្រមាណ​ ៥៨ គីឡូ​ម៉ែត្រ ក្នុង​នោះ​មាន​ស្ពាន​ប្រវែង ៣៣០០ម៉ែត្រ ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​​ខេត្ត​កំពង់ធំ​ ដោយ​ត្រូវ​ចរចា​តម្លៃ​ជា​មួយ​មិត្ត​ចិនដើម្បី​អាច​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​​ឲ្យបាន​ឆាប់​បំផុត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ១៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣៦ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម