ព័ត៌មានជាតិ
អាជ្ញាធរគ្រោងបង្កើតរមណីយដ្ឋានអេកូទេសចរណ៍ ទស្សនាសត្វផ្សោតនៅស្រុកសៀមបូក
អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែងគ្រោងឱ្យមន្ទីរទេសចរណ៍បង្កើតរមណីយដ្ឋាននៅដងទន្លេមេគង្គលើក្នុងស្រុកសៀមបូកដែលមានអន្លុងសត្វផ្សោត ត្បូងខ្លា កោះសន្ទក់ កោះកូនសត្វ ដែលមានសត្វផ្សោតជិត៣០ក្បាល បង្កើតកូនជាហូរហែរហូតមកដល់សព្វថ្ងៃនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo_2024-03-13_09-12-33-2-1024x450.jpg)
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នេសាទខេត្តបានបញ្ជាក់ថា៖ ផែនការបង្កើតរមណីយដ្ឋានខាងលើនេះលោកនឹងពិគ្រោះយោបល់ជាមួយមន្ទីរទេសចរណ៍បន្ថែមទៀត ព្រោះវាជាយន្តការមួយធ្វើឱ្យយើងការពារបានសត្វផ្សោតផង បងប្អូនប្រជាពលរដ្ឋយើងក៏មានមុខរបស់ថ្មីទាញយកប្រាក់ចំណូលបានដោយប្រយោលពីវិស័យទេសចរណ៍ ពិភាក្សាគ្នាដើម្បីចងក្រងជាសហគមន៍អេកូទេសចរណ៍ ដើម្បីដឹកភ្ញៀវទៅទស្សនាផ្សោតដូចនៅកាំពី ដោយសារភាពងាយស្រួល ឥឡូវហ្នឹងគឺគេនឹងចាប់ផ្លូវបេតុង បន្តមករហូតដល់កន្លែងហ្នឹងតែម្ដង។
លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា៖ នៅទន្លេមេគង្គលើក្នុងស្រុកសៀមបូកមានអន្លុងសត្វផ្សោត ត្បូងខ្លា កោះសន្ទក់ តាំងកូនសត្វ ដែលមានសត្វផ្សោតជិត៣០ក្បាល ហើយសត្វផ្សោតទាំងនេះ បានកើតកូនជាហូរហែ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo_2024-03-13_09-12-33-1024x768.jpg)
លោកបន្តថា៖ បច្ចុប្បន្នមន្ត្រីខណ្ឌជលផលបានដាក់ សញ្ញាហាមឃាត់ នៅតំបន់អភិរក្សមិនឲ្យប្រជាអ្នកសាទចូលទៅធ្វើនេសាទក្នុងអន្លុងសត្វផ្សោតនេះទេ ហើយមន្ត្រីឆ្នាំនឹងឃ្លាំមើលបន្ថែមទាំងពេលថ្ងៃ និងយប់ផងដែរ។
លោក គង់ ឌី ប្រជានេសាទកោះព្រះបានគាំទ្រលើគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍នៅថា យើងត្រូវរួមគ្នាបង្កើនការសហគមន៍នេសាទអភិរក្សសត្វផ្សោត កំពុងរស់នៅតំបន់យើងនេះ ឱ្យនៅគង់វង្ស និងបន្តពូជពង្ស កើតកូនកើតចៅឱ្យបានច្រើន ហើយរកដៃគូមកជួយរៀបចំរមណីយដ្ឋានសម្រាប់ទស្សនាសត្វផ្សោត ដូចនៅតំបន់កាំពីខេត្តក្រចេះដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo_2024-01-15_08-37-24-1024x522.jpg)
លោកបន្តថា៖ នៅពេលយើងរៀបចំបានប្រជាពលរដ្ឋយើងត្រូវបានផ្លាស់ប្ដូរ មុខរបរពីការធ្វើនេសាទ ងាកមកដាំបន្លែបង្ការ ដំណាំកសិកម្មផ្សេងៗ កែច្នៃវត្ថុអនុស្សាវរីយ៍ ធ្វើម្ហូបអាហារលក់ដូរជូនភ្ញៀវទេសចរ ហើយយើងក៏អភិរក្សបានសត្វផ្សោត និងត្រីធម្មជាតិឱ្យវាសម្បូរបែបឡើងវិញ សម្រាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ចាក់ថា៖ សត្វផ្សោតជានុពលទេសចរណ៍មួយដ៏ប្រសើរ ព្រោះវាជាសត្វជិតផុតពូជ ហើយនៅប្រទេសកម្ពុជាយើងមាននៅ តែទន្លេមេគង្គខេត្តក្រចេះ និងខេត្តស្ទឹងត្រែងរបស់យើង សរុបទាំង២ខេត្តមានប្រមាណ អាចជាង១០០ក្បាលតែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង