ព័ត៌មានជាតិ
ទោះបានចំណូលតិច អ្នកស្រី ធុច សោភ័ណ្ឌ នៅតែបន្តត្បាញក្រមាពីត្រុំ មិនចង់ឱ្យមុខរបរដូនតាបាត់បង់
អ្នកស្រី ធុច សោភ័ណ្ឌ ប្រធានសហគមន៍ត្រុំអង្គរបាន ភូមិអង្គរបានទី ៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា សហគមន៍ក្រមាត្រុំ (ពណ៌ពីដើមត្រុំ) របស់អ្នកស្រី បានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៧ អ្នកស្រីចេះរបរត្បាញក្រមានេះ ពីម្ដាយរបស់អ្នកស្រី ខណៈរបរនេះមានតាំងពីដូនតាមមកម្លេះ។
រៀបរាបប្រាប់កម្ពុជាថ្មី អំពីដំណើរការផលិតក្រមាថា ដំបូងយើងត្រូវធ្វើពណ៌ ដោយសាបព្រោះគ្រាប់ត្រុំរយៈពេល ៨ ទៅ ៩ ខែទើបច្រូតយកមកធ្វើជាល្បាប់មរ ដោយកត្រុំមកត្រាំក្នុងធុង បន្ទាប់ពីធ្វើល្បាប់មរចេញពណ៌ខៀវហើយ គេយកអំបោះដែលធ្វើពីកប្បាសទៅស្ងោរ លាងសម្អាតហើយយកទៅសម្ងួត ត្បែងទុករយៈពេល ៤ ទៅ ៥ ថ្ងៃ ហើយបានយកទៅជ្រលក់ព៌ណត្រុំ។ អ្នកស្រីប្រាប់ថា ក្រមាត្រុំ ខុសពីក្រមាធម្មជាតិ ដោយមិនរួញ និងមិនហើរពណ៌ ជក់ទឹកបានល្អ។
អ្នកស្រី ធុច សោភ័ណ្ឌប្រាប់ថា៖«ឥឡូវឃើញខ្មែរក្នុងស្រុកទិញច្រើន ពីមុនយើងលក់តែក្រៅប្រទេស លក់តាមផេក ទាំងក្រមា និងល្បាប់មរ ដោយសារការងារពិបាក មិនសូវមានអ្នកចង់ធ្វើ ក្រសួងវប្បធម៌ខ្លាចបាត់បង់ក៏ជួយឧបត្ថម្ភថវិកា ដោយឱ្យរើសអ្នកក្រីក្រតាមភូមិ មករៀន»។
ចំពោះតម្លៃក្រមា មានចាប់ពី ១០ ដុល្លារ ដល់ ២០ ដុល្លារ ទៅតាមប្រភេទ។ អ្នកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគួគាំទ្រស្នាដៃខ្មែរ របស់ប្រពៃណីដូនតាពីមុនមកកុំឱ្យបាត់បង់ គឺទាល់តែយើងទាំងអស់គ្នា ជួយគាំទ្រ ត្រូវស្រឡាញ់វប្បធម៌ ប្រពៃណី ជួយទិញ បានឱ្យអ្នកជនបទមានការងារធ្វើ ចៀសវាងធ្វើចំណាកស្រុក។
អ្នកស្រីថា ការងារនេះ ហត់នឿយ មិនចំណេញប៉ុន្មានទេ បានត្រឹមតែចាយវិលជុំ តែអ្នកស្រីនៅតែតស៊ូធ្វើដើម្បីរក្សាមុខរបរវិជ្ជាជីវៈដូនតា ខណៈក៏មានការជួយឧបត្ថម្ភពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ នៅឆ្នាំ ២០២៣ អ្នកស្រីផលិតក្រមាបានជាង ១ ពាន់ក្រមា ខណៈអ្នកស្រីប្រាប់ថា លក់ដាច់ទាំងអស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា