Connect with us

ព័ត៌មានជាតិ

គម្រោង​អគារ​ជាប់​គាំង​​ចំនួន​​​៥ ​​នៅ​​​ខេត្ត​ព្រះសីហនុ ​ត្រូវ​បាន​លើក​យក​​​មក​​​ពិភាក្សា​ឱ្យ​​វិនិយោគ​​​

បានផុស

នៅ

គម្រោង​អគារ​ជាប់​​​គាំង​ចំនួន​​៥​ ត្រូវ​បាន​​​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​​ខេត្ត​ព្រះសីហនុ ​ប្រជុំ​ពិភាក្សា និង​លើក​ទឹក​​ចិត្ត​ឱ្យ​វិស័យ​ឯកជន​​វិនិយោគ​​​​ ខណៈ​​គម្រោង​​ទាំង​​៥​នោះ​វិស័យ​ឯកជន​បាន​ស្នើ​ការ​សម្របសម្រួល ឬ ការ​ដោះ​ស្រាយវិវាទ​ក្រៅ​ប្រព័ន្ធតុលាការ, ការ​លើក​ទឹក-​ចិត្ត​ពិសេស និង​ការ​សម្រួលនីតិវិធី ។​ កិច្ច​ពិភាក្សា​ដែល​​ត្រូវ​បាន​​ធ្វើ​ឡើង​ក្រោម​​អធិបតីភាព​លោក​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធាន​ក្រុម​ការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ​កាល​ពី​ថ្ងៃ​ទី​១២​ដល់​១៣ ខែ​មីនា​ឆ្នាំ​២០២៤​ នៅ​​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ ។​​

​​​គម្រោង​​ទាំង​៥​នោះ​រួម​​មាន​​៖ ១. គម្រាង​អគារការិយាល័យ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, ២. គម្រាង​អគារស្នាក់នៅរួម (ខុនដូ) ស្ថិតនៅភូមិ១ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ, ៣. គម្រាង​អគារស្នាក់នៅរួម ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង​ព្រះសីហនុ, ៤. គម្រាង​អគារស្នាក់នៅរួម ស្ថិតនៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ និង ៥. គម្រាង​អគារសណ្ឋាគារ ស្ថិតនៅ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។គម្រោង​អគារ​ជាប់​គាំង​​ចំនួន​​​៥ ​​នៅ​​​ខេត្ត​ព្រះសីហនុ ​ត្រូវ​បាន​លើក​យក​​​មក​​​ពិភាក្សា​ឱ្យ​​វិនិយោគ​​​ជារួម, ក្រុមការងារបានឯកភាពជាគោលការណ៍ផ្តល់នូវការលើកទឹកចិត្ត, ការសម្រួលនីតិវិធី និង ការ​សម្រប​សម្រួលដោះស្រាយវិវាទ ជូនវិស័យឯកជន ដើម្បីបញ្ចប់ការសាងសង់, អនុវត្តគម្រោង និង/ឬ ចាប់ផ្តើមដំណើរការធុរកិច្ចក្នុងឆ្នាំ ២០២៤។ ជាមួយគ្នានេះ ក្រុមការងារនឹង​បន្ត​ផ្តល់​ការ​សម្រប​សម្រួល និង​ជំរុញការអនុវត្តគម្រោងទាំង ៥ ដើម្បីអាចដំណើរការសកម្មភាពវិនិយោគ និងធុរកិច្ច ដោយរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបជូនថា កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារបានពិនិត្យ និង សម្រេចលើការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង ការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ២ ដែលជាគម្រោង​រមណីយដ្ឋាន​ទេសចរណ៍ និង អគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម)។ សម្រាប់ខែ មីនា និង ជាបន្តបន្ទាប់ទៀត, ក្រុមការងារក៏បាន និង កំពុងទទួល និង ពិនិត្យពាក្យស្នើនានា ដើម្បីបង្កបរិយាសវិនិយោគល្អប្រសើរ ព្រមទាំងកំពុងពិនិត្យលើការអនុវត្តវិធានការផ្សេងទៀត ដែលបាន​ដាក់​ចេញ​ក្នុង​កម្មវិធីពិសេស​ជំរុញ​ការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤។ កិច្ចការទាំងនេះ ទទួល​បាន​ការ​គាំទ្រ និង ការចូល​រួម​សហការ​ល្អ​ពី​ក្រសួងស្ថាប័នដែលមានសមត្ថ-កិច្ចពាក់ព័ន្ធ រួមទាំងរដ្ឋបាលខេត្តព្រះសីហនុ។

ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថ-ប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមក​ក្រុម​ការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែល​មាន​អាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅ​អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាម​រយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០៕

​​​​

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម