Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ណែនាំមន្ត្រីទទួលបន្ទុកព័ត៌មាន រួមគ្នាបំផ្លាញចោលព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា

បានផុស

នៅ

ថ្លែងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ AI និងសន្តិសុខសាយប័រ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានណែនាំឱ្យមន្ត្រីទទួលបន្ទុកព័ត៌មានទាំងអស់ ត្រូវពង្រឹងកិច្ចការគ្រប់គ្រងព័ត៌មានឱ្យបានលឿន ហើយរួមគ្នាបំផ្លាញចោលព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ តែវាគឺជាបញ្ហាប្រឈមមួយដ៏ធំ និងជាការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍរបស់ពិភពលោកទាំងមូល ក៏ដូចជានៅតាមប្រទេសនានា។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា ក្នុងផ្នែកសន្តិសុខ ព័ត៌មានក្លែងក្លាយ បាននិងកំពុងគំរាមកំហែងដល់គ្រប់ទិដ្ឋភាពទាំងអស់របស់សន្តិសុខសង្គម និងមនុស្ស។

ក្នុងបរិការណ៍នេះ ទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋទូទៅត្រូវមានស្មារតីប្រកបដោយបុរេសកម្ម មានការយល់ដឹងពីបច្ចេកវិទ្យា យល់ដឹងពីផលប្រយោជន៍ គ្រោះថ្នាក់ និងហានិភ័យនៃបច្ចេកវិទ្យា ក៏ដូចជាបច្ច័យរបស់វាទៅលើសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេស ដោយត្រូវឆ្លើយតបឱ្យបានលឿនបំផុត ដើម្បីបន្សាបឥទ្ធិពលនៃបច្ចេកវិទ្យា ឬ ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី វង្ស៊ី វិស្សុត បានចាត់ទុកការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI) និងសន្តិសុខសាយប័រ គឺជាកិច្ចការដ៏សំខាន់មួយ ហើយរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ។

នៅចំពោះមុខអ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មានមកពីគ្រប់បណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត លោក វង្សី វិស្សុត បានលើកទឹកចិត្តដល់ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មានទាំងអស់ ត្រូវពង្រឹងកិច្ចសហការគ្នាដោយប្រទាក់ក្រឡា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម ហើយត្រូវតាមដាន គ្រប់គ្រងព័ត៌មាន ឱ្យបានលឿន និងចូលរួមទប់ស្កាត់ បង្ការ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយទាំងនោះឱ្យបានទាន់ពេលវេលា។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសរំលេចថា សម័យនេះ ជាសម័យបច្ចេកវិទ្យាព័ត៌មាន និងទិន្នន័យ (Data) ក៏ប៉ុន្តែព័ត៌មាន និងទិន្នន័យទាំងនោះ មានទាំងពិត និងមិនពិត មានទាំងល្អ និងទាំងមិនល្អ ហើយប្រសិនបើអ្នកណាអាចគ្រប់គ្រងបញ្ហានេះបាន អ្នកនោះនឹងអាចក្លាយជាអ្នកឈ្នះ ទាំងកម្រិតប្រទេស ស្ថាប័ន ក្រុមហ៊ុន ឬ បុគ្គល។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា ការទទួលបានព័ត៌មាន និងទិន្នន័យជារឿងសំខាន់មួយ ហើយតែអ្វីរឹតតែសំខាន់ជាងនេះទៅទៀតនោះ គឺការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន និងទិន្នន័យទាំងនោះឱ្យក្លាយជាប្រយោជន៍ដល់ការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម