ព័ត៌មានជាតិ
២ ខែ ដើមឆ្នាំ ២០២៤ ចិនបោះទុនប្រមាណ ៥៤៥ លានដុល្លារវិនិយោគនៅកម្ពុជា
វិនិយោគិនចិននៅតែនាំមុខគេសម្រាប់ការបង្ហូរទុនវិនិយោគនៅប្រទេសកម្ពុជា។ ២ ខែដើមឆ្នាំ ២០២៤ វិនិយោគិនចិនបានបោះទុនវិនិយោគប្រមាណ ៥៤៥ លានដុល្លារ ស្មើ ៣៩% នៃទំហំទុនវិនិយោគសរុប។ នេះបើតាមលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

ទំហំទុនវិនិយោគមានការកើនឡើងយ៉ាងសម្បើមក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៤ នេះ មានប្រមាណជាង ១.៣ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ៥០០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ក្នុងនោះរំហូរវិនិយោគចិនមានប្រមាណ ៥៤៥ លានដុល្លារ។
លោក ជា វុទ្ធី បានគូសរំលេចថា រំហូរទុនវិនិយោគពីប្រទេសចិនតែងតែឈរនៅលំដាប់លើគេដែលភាគច្រើនប្រមូលផ្តុំ ក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, និងកសិឧស្សាហកម្ម។
នៅឆ្នាំ២០២៣ ទំហំទុនវិនិយោគសរុបនៅកម្ពុជាមានប្រមាណ ៤.៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះរំហូរទុនវិនិយោគសរុបពីប្រទេសចិនមានដល់ទៅប្រមាណជាង ៣ ប៊ីលានដុល្លារអាមេរិក ដែលរួមចំណែកជាងពាក់កណ្តាល (៦៦%) នៃរំហូរទុនវិនិយោគសរុប៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ