ព័ត៌មានជាតិ
មន្ត្រីកសិកម្មខេត្តស្ទឹងត្រែង កុំឱ្យកសិករកាប់ស្វាយចន្ទីចោល ខណៈតម្លៃនឹងល្អឡើងវិញនៅពេលខាងមុខ
មន្ទីរកសិកម្មជំរុញកសិករឱ្យសហគមន៍ស្វាយចន្ទីខេត្តស្ទឹងត្រែងខិតខំថែទាំដំណាំស្វាយចន្ទី ទៅតាមបច្ចេកទេស ដើម្បីទទួលបានទិន្នផលច្រើន ទោះបីការប្រមូលទិញគ្រាប់ស្វាយចន្ទី ឈ្មួញឱ្យតម្លៃទីផ្សារទាបក៏ដោយ តែយើងផលិតបានទិន្នផលច្រើន ប្រសើរជាងបានតិច។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងបានឱ្យដឹងថា នៅដើមឆ្នាំ២០២៤ សង្កេតឃើញចម្ការស្វាយចន្ទីមួយចំនួនកសិករ មិនទាន់យកចិត្តទុកដាក់ថែទាំបានត្រឹមត្រូវទៅតាមបច្ចេកទេសទេ ច្រើនទុកឱ្យវាផ្លែទៅតាមធម្មជាតិតែប៉ុណ្ណោះ ហើយខ្លះទៀតបែរជាកាប់ឈូសឆាយចោល ហើយនាំគ្នាផ្លាស់ប្តូរប្រភេទដំណាំទៅវិញ។
លោកបន្តថា៖ ការធ្វើបែបនេះ នាំឱ្យខាតបង់សេដ្ឋកិច្ចរបស់គ្រួសារ ដែលយើង បានខិតខំប្រឹងប្រែងធ្វើការដាំដុះកន្លងមក អញ្ចឹងទេខ្ញុំថា មន្ទីរសូមលើកទឹកចិត្ត បងប្អូនសុំរក្សាទុកនៅដដែល ទន្ទឹមនឹងនេះ គឺខិតខំការថែរក្សា ចន្ទីដែលមានស្រាប់ ធ្វើម៉េចពង្រឹងគុណភាពគ្រាប់របស់បងប្អូន លោកថា តម្លៃវានឹងមានការប្រសើរឡើងនៅពេលខាងមុខ។

លោកស្រី ហេង ស្រីពេជ្រ អាជីវករប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្រុងស្ទឹងត្រែង បានអះអាងថា៖ ក្រុមហ៊ុនប្រមូលទិញបានបែងចែកគ្រាប់ស្វាយចន្ទី M23 ជា២ប្រភេទ មានលេខ១ និងលេខ២ ចំណែកពូជ០៩ គិតតម្លៃផ្សេងព្រោះវាគ្រាប់តូចៗ ដោយសារទីផ្សារក្រៅប្រទេស បានដាក់តម្លៃទិញទាបជាងឆ្នាំ២០២៣។
លោក គិត ណារេត កសិករដាំស្វាយចន្ទី នៅឃុំស្រែក្រសាំង ស្រុកសៀមបូកបានទទួលស្គាល់ថា៖ គ្រាប់ស្វាយចន្ទីពូជM២៣នៅដើមរដូវលក់បានតម្លៃ៥២០០រៀលក្នុងមួយគីឡូក្រាម ហើយបច្ចុប្បន្នលក់បានតែ៤១០០ទៅ៤២០០រៀល ចំណែកគ្រាប់ពួជ០៩បានតម្លៃតែ៣៨០០តែប៉ុណ្ណោះ។

លោក ណែម គុន្ធា ប្រធានស្តីទីមន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ បញ្ហានេះមន្ទីរពាណិជ្ជកម្មបានទាក់ទងក្រុមហ៊ុន ឱ្យមកបោះទីតាំងប្រមូលទិញនៅក្នុងខេត្តជារៀងរាល់ឆ្នាំ និងតម្រូវឱ្យធ្វើកិច្ចសន្យាជាមួយប្រជាសហគមន៍កសិករចន្ទី ដើម្បីចុះកុងត្រាទិញ ធានាតម្លៃទីផ្សារជូនកសិករយើង។
លោកបានសំណូមពរទៅគ្រប់ម្ចាស់ដំណាំស្វាយចន្ទី គិតពីគុណភាពទិន្នផលដែលផលិតបាន ដើម្បីប្រកួតប្រជែងផ្នែកទីផ្សារ ជាពិសេសកសិករ ពេលដាំដុះត្រូវជ្រើសរើសពូជ ទៅតាមមន្ត្រីកសិកម្មបានណែនាំ ដើម្បីទទួលបានផលគ្រាប់ធំល្អ មានគុណភាពលក់បានថ្លៃ។

សូមបញ្ជាក់ថា៖ ទីតាំងទិញផលគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តស្ទឹងត្រែងបច្ចុប្បន្នមានចំនួន៣៩កន្លែង ក្នុងនោះនៅក្រុងស្ទឹងត្រែង ៥កន្លែង ស្រុកសៀមបូក ៧កន្លែង សៀមប៉ាង៣កន្លែង សេសាន៦កន្លែង បុរីអូរស្វាយសែនជ័យ៣កន្លែង និងថាឡាបរិវ៉ាត់១៥កន្លែង កំពុងប្រមួលទិញសម្រាប់នាំចេញទៅប្រទេសវៀតណាមតែមួយប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ