Connect with us

ព័ត៌មានជាតិ

ផ្ទះនិងអគារបុរាណក្នុងក្រុងបាត់ដំបង​បន្សល់តជំនាន់​មាន​ជាង ៨០០ ទីតាំង

បានផុស

នៅ

នៅក្នុងក្រុងបាត់ដំបងយ៉ាងហោចណាស់ក៏នៅមានផ្ទះនិងអគារបុរាណចំនួន ៨០០ ទីតាំង បន្សល់​​ពីមួយ​ជំនាន់ទៅ​មួយ​ជំនាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង​បានឲ្យដឹងថា តាមការសិក្សាស្រាវជ្រាវអគារសំណង់​បុរាណនៅក្នុងក្រុងបាត់ដំបងសរុប​មានជាង ៨០០ ទីតាំង ដែល​បន្សល់​តាំង​ពី​សម័យ​លោកម្ចាស់រហូត​ដល់​សម័យអាណានិគម​បារាំង។

អគារ​មាន​​​តម្លៃ​ជា​ប្រវត្តិសាស្រ្តនេះ អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធបានខិតខំ​យកចិត្តទុកដាក់​អភិរក្ស​មិន​ឲ្យ​មានការ​បាត់បង់នោះទេ ដើម្បី​ទុកជា​មរតក​ត​ដល់កូនចៅ​​ជំនាន់ក្រោយ​។ នេះបើតាមលោក ហម អរុណ។

អគារ​​បុរាណដែល​សេសសល់​នៅក្រុង​បាត់ដំបង​​​មានដូចជា អតីត​អគារ​សាលាខេត្ត​បាត់ដំបង សាង​សង់​​ក្នុង​ឆ្នាំ​១៩០៥ ស្ពាន​ចំណាស់​មូ​យ​កន្លែង​សាងសង់​កាត់​ស្ទឹង​សង្កែ​នៅ​ឆ្នាំ​១៩១៧​។ ក្រៅពីនេះ​មាន​ផ្សារណាត់ ផ្ទះ​​លក់ទំនិញ​​នាសម័យអាណានិគម​បារាំង រួម​ទាំង​វត្ត​​អារាមអាយុកាល​រាប់រយ​ឆ្នាំជា​ច្រើ​នកន្លែង​ទៀត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម