ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺជំរុញការឈប់បន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅឆ្នាំ២០២២
កិច្ចពិភាក្សាយោបល់ដើម្បីកំណត់យុទ្ធសាស្ត្រនៃការបញ្ឈប់ បន្ទោបង់ពាសវាល ពាសកាល ដែលកំណត់យកទិសដៅនៅឆ្នាំ២០២២និងមានបង្គន់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺទាំងមូល។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីកំណត់យុទ្ធសាស្ត្រ និងផែនការ អាទិភាពពីថ្នាក់ដឹកនាំគឺ ក្នុងការជំរុញឲ្យខេត្តកំពង់ស្ពឺនេះ សម្រេចឲ្យបាននូវការឈប់បន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅឆ្នាំ ២០២២។

ទាក់ទងការបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល ក្នុងកិច្ចពិគ្រោះយោបល់មួយ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានសំណូមពរទៅដល់អាជ្ញាធរ ភូមិ ឃុំស្រុក ដែលមាន វត្តមាននៅទីនេះសូមមេត្តាផ្ដល់គំនិតនិងពិភាក្សាគ្នាឲ្យបានផុលផុសដើម្បីពូនផ្ដុំជាគំនិតយន្តការឬក៏វិធានការសកម្មភាពធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចគោលដៅតែមួយនៅឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺនេះ និងត្រូវលុបបំបាត់ទាំងស្រុង ការគ្មានបង្គន់ប្រើប្រាស់ឲ្យទៅជាមានបង្គន់ប្រើប្រាស់១០០%។
ឯកឧត្តមបញ្ជាក់ថានៅក្នុង ភូមិ ឃុំមានសុវត្ថិភាពទាំង៧ ចំនុច ដូច្នេះមានតែចំណុចទី6 ទេ ដែលពីមុនយើងមានតែ៩ចំណុច ដែលបានកែទម្រង់នៅសល់ ៧ចំណុចហើយដែលជាគន្លឹះសំខាន់ដើម្បីទ្រទ្រង់នៅសុខមាលភាពដល់ប្រជាជននៅតាមមូលដ្ឋានផងដែរ។

លោក វៃ សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺមានប្រសាសន៍ថាបច្ចុប្បន្ននេះនៅទូទាំងខេត្តកំពង់ស្ពឺ គឺមានអត្រាប្រជាជនដែលងាកមកប្រើប្រាស់ទឹកស្អាតមានចំនួន 70% ហើយនឹងការប្រើបង្គន់អនាម័យវិញក៏មានចំនួន 88 ភាគរយដែរ។ឯកឧត្តមបញ្ជាក់ថាសរុបសេចក្តីទៅអ្នកដែលមានបង្គន់ប្រើប្រាស់ ១ឃុំ គឺមានបង្គន់ 515 គ្រួសារហើយ នៅសល់តែស្រុកដែលមិនទាន់មាន បង្គន់ ចំនួន 70 ឃុំនិង ភូមិ 864 ភូមិ។ គួររំលឹកថា ក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ ផ្នែកអនាម័យជាមធ្យមក្នុងខេត្តនេះ មាន១ ៣.៥ ភាគរយ គឺក្នុង១ឆ្នាំ។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបពា្ជក់ទៀតថា យើងរំពឹងថានឹងទទួលបាន O D Fក្នុងដំណាច់ឆ្នាំ ២០២២ ខាងមុខនេះយើងនឹងតាំងចិត្តថានឹងចូលរួមចំណែកជាមួយរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាក្នុងការគាំទ្រ សកម្មភាពនៃការផ្គត់ផ្គង់ទឹកស្អាតនិងការសម្អាតអនាម័យជនបទជំហានទី ២ នៅឆ្នាំ ២០១៩ ២០២៣។
លោកឆាតសុភាពនាយកប្រចាំប្រទេសអង្គការ Water Aid បានរំលឹកថាខេត្តកំពង់ស្ពឺ ជាខេត្តក្នុងចំណោមខេត្តទាំង៥ដែលរដ្ឋាភិបាលបានកំណត់យកនៅក្នុងឆ្នាំ ២០២២នេះគឺត្រូវមានអត្រាគ្របដណ្ដប់លើផ្នែកអនាម័យឲ្យបាន១០០ភាគរយដែលផ្ដើមចេញពីកិច្ចពិភាក្សារបស់ក្រសួងអភិវឌ្ឍន៍ជនបទនិងថ្នាក់ដឹកនាំខេត្ត ស្រុក ភូមិ ឃុំ ដែលជាដៃគូក្នុងការអភិវឌ្ឍន៍៕
អត្ថបទ ៖ រុងរឿង



-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង