ព័ត៌មានជាតិ
បើជិះកាត់រង្វង់មូលស្រុកបន្ទាយស្រី កុំភ្លេចឆៀងចូលលេងសួនផ្កាកូស្មូ
ប្រសិនបើយើងធ្វើដំណើរទៅកម្សាន្តរមណីយដ្ឋានភ្នំគូលែន ឬភ្នំក្បាលស្ពាន តាមផ្លូវជាតិលេខ៦៧ គេនឹងបានប្រទះឃើញរង្វង់មូលស្រុកបន្ទាយស្រី ទំហំប្រមាណជា១គីឡូម៉ែត្រ មានផ្កាកូស្មូ ដ៏ស្រស់ស្អាតរីកបង្អួតភ្នែកភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ ប្រាប់អ្នកកាសែតថា ការរៀបចំជាសួនផ្កានៅទីនេះ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពរបស់ស្រុកផង និង លើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផង ព្រោះថារង្វង់មូលនេះ ក្រោយពីធ្វើរួចមក ត្រូវបានគេទុកចោល មិនបានរៀបចំអភិវឌ្ឍន៍អ្វីនោះទេ ដែលធ្វើឲ្យទីនេះបានក្លាយទៅជាកន្លែងចោលសំរាម និង កន្លែងចងគោទុកឲ្យស៊ីស្មៅ។ លោកបញ្ជាក់បន្ថែមថា ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរស្រុកបានចាប់ផ្ដើមធ្វើការរៀបចំកែលម្អរង្វង់មូលនេះ ឲ្យក្លាយជាសួនផ្ការង់ចាំភ្ញៀវទេសចរ ដោយព្រោះគ្រាប់ផ្កាកូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស វាមានអាយុ២ខែសម្រាប់ការលូតលាស់បញ្ចេញផ្កាពណ៌ចម្រុះ និងអាយុកាលនៃការបញ្ចេញសម្រស់របស់វា មានរយៈពេល១ខែ ដែលនៅខែកុម្ភៈ ឆ្នាំ២០២១ ផ្កាកូស្មូនេះ បានចាប់ផ្ដើមបញ្ចេញផ្កាពណ៌ចម្រុះ ដូច្នេះ ពេលនេះ មានភ្ញៀវទេសចរណ៍បានទៅទស្សនា ដើម្បីផ្ដិតយករូបភាពស្អាតៗនោះប្រមាណជាង១ម៉ឺននាក់ហើយ ។




លោកបន្តទៀតថា ជាគោលដៅបន្ត រដ្ឋបាលស្រុកនឹងព្យាយាមស្វែងរកពូជផ្កា នៅក្នុងតំបន់យកមកដាំ ទៅតាមរដូវរបស់ប្រភេទផ្កា ដូចជា ផ្កាផ្គរលាន់ជាដើម ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់ពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលបានទៅទស្សនានៅទីនោះ ធ្វើយ៉ាងណា ជួយថែរក្សាអនាម័យ បរិស្ថាន ជាពិសេស កុំដើរជាន់ផ្កាដើម្បីថតយករូបភាពស្អាតៗតែម្នាក់ ព្រោះសួនផ្កានេះ គឺជាសួនផ្កាសាធារណៈ ដែលយើងទាំងអស់ជាពលរដ្ឋខ្មែរ ត្រូវតែចូលរួមថែរក្សាទាំងអស់គ្នាផងដែរ។ ជាមួយគ្នានោះដែរ ភ្ញៀវទេសចរជាច្រើនកុះករ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦៧ តែងតែមិនភ្លេចឆៀងចូលទៅថតលេងកម្សាន្តទុកជាអនុស្សាវរីយ៍៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ការវិនិយោគលើចម្ការឈើដាំ ផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់បរិស្ថាន និងធនធានធម្មជាតិ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង