ព័ត៌មានជាតិ
ក្រុងបាវិត ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៥
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ លោក សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត និងក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៥ នៃក្រុងបាវិត និងមានការចូលរួមពីសមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានក្រុងបាវិតជាច្រើននាក់ទៀត។

លោក សាម អ៊ីន បានមានប្រសាសន៍ថា ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានសហការរៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ជាបន្តបន្ទាប់។ ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត ក៏បានសហការធ្វើការផ្សព្វផ្សាយគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

បន្ថែមពីនេះ លោកបន្តថា មានការសហការធ្វើការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីពង្រឹង និងលើកកម្ពស់ ការទទួលខុសត្រូវរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅតាមមូលដ្ឋាននានា សំដៅបំពេញការងារបម្រើ ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយឆ្លើយតប បញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ នៅចុងបញ្ចប់នៅកម្មវិធី លោក សាម អ៊ីន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត បានប្រគល់សេចក្ដីសម្រេចជូនអនុប្រធានក្រុមការងារថ្នាក់ក្រុង និងប្រធានក្រុមការងារតាមសង្កាត់ និងប្រធានក្រុមការងារលេខាធិការដ្ឋានផងដែរ៕
ដោយ៖ ភក្ដី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម