Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត  បញ្ជាឱ្យបង្ក្រាបល្បែងផ្សងសំណាង ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

បានផុស

នៅ

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រង, ការតាមដាន, ការត្រួតពិនិត្យ និងការចាត់វិធានការចាំបាច់នានា តាមច្បាប់ជាធរមាន ឲ្យបានទាន់ពេល ចំពោះល្បែងផ្សងសំណាង នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្វាយ សំអ៊ាង ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រង ការតាមដាន ការត្រួតពិនិត្យ និងការចាត់វិធានការចាំបាច់នានា តាមច្បាប់ជាធរមាន ឱ្យបានទាន់ពេល ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបនិង លុបបំបាត់ភាពមិនប្រក្រតីទាំងនោះ ។ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា​បច្ចុប្បន្នប្រភេទល្បែងផ្សងសំណាង ដែលត្រូវបានអនុញ្ញាត ឱ្យដំណើរការនៅកម្ពុជា រួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក និង ឆ្នោតឡូតូ ដែលជាប្រភេទល្បែង មានប្រវត្តិដំណើរការ តាំងពីយូរលង់មកហើយ និង ជាប្រភេទល្បែងដែលផ្អែកលើសំណាងសុទ្ធសាធ ។

 លោកស្វាយ សំអ៊ាង គូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលដ៏រហ័សនាពេលបច្ចុប្បន្ន បានផ្តល់ឱកាសដល់ក្រុម ជនមួយចំនួន ធ្វើប្រតិបត្តិការល្បែងផ្សេងសំណាង ក៏ដូចជា ល្បែងស៊ីសងជាច្រើនប្រភេទ ដោយខុសច្បាប់ ដោយបានប្រើប្រាស់វិធីសាស្រ្តជាច្រើនរូបភាព សំដៅបិទបាំងនូវការលួច-លាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ មានជាអាទិ៍ ៖ ឆ្នោតកន្ទុយលេខ, ខេណូ (KENO) ឆ្នោតអនឡាញ និងល្បែងជល់មាន់តាមអនឡាញជាដើម, នៅតាមទីតាំងមួយចំនួន ដោយសម្ងំជ្រកក្រោមអាជ្ញាបណ្ណដែលគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់ការអនុញ្ញាត ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន។

លោកអភិបាលខេត្ត បញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធបញ្ហាល្បែងស៊ីសង និងឆ្នោតផ្សងសំណាង ខ្ញុំសូមណែនាំឲ្យចាត់វិធានការត្រួតពិនិត្យ និងគ្រប់គ្រងរាល់ ក្រុមហ៊ុនល្បែងផ្សងសំណាង និងឡូតូជាដើម ដែលមានអាជ្ញាប័ណ្ណ ហើយជាពិសេសមិនត្រូវឲ្យមានបង្កើតថ្មី ។ ដោយឡែកចំពោះក្រុមហ៊ុនដែល ផុតអាជ្ញាប័ណ្ណ គឺត្រូវតែបញ្ចប់ និងបញ្ឈប់មិនឲ្យធ្វើសកម្មភាពបន្តទៀតឡើយ» ។

 លើសពីនេះលោកស្វាយ សំអ៊ាង បានលើកឡើងថា បញ្ហាគ្រឿងញៀនក៏ត្រូវតែធ្វើការពង្រឹងត្រួតពិនិត្យទប់ស្កាត់ ដោយសម្អាត តាមរយៈការចាប់ផ្ដើមធ្វើតេស្តរកសារធាតុញៀន ចេញពីមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ហើយក្នុងករណីរកឃើញសារធាតុញៀនក្នុងខ្លួន ត្រូវអនុវត្តវិធានការច្បាប់ និងបណ្ដេញចេញពីក្របខណ្ឌ ។ ឯកឧត្ដមក៏បានណែនាំឲ្យពង្រឹងការស្រាវជ្រាវ មុខសញ្ញាឧក្រឹដ្ឋជនជួញដូរគ្រឿងញៀន ដើម្បីយកផ្ដន្ទាទោសតាមច្បាប់ផងដែរ ។

ទន្ទឹមគ្នានោះដែរ លោក ក៏បានណែនាំឲ្យអាជ្ញាធរអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព តាមរយៈការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ក៏ដូចជាល្បែងស៊ីសងជាដើម ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋាន ។ លោកបន្តថា ករណីក្មេងទំនើង ត្រូវចាត់វិធានការអប់រំណែនាំ ធ្វើយ៉ាងណាឲ្យមានការខ្លបខ្លាចលែងប្រព្រឹត្តតទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម