ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ចេញវិធានការបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង ចំពោះអ្នកទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ
ចាប់ពីពេលនេះទៅ ក្រសួងបរិស្ថាន នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការច្បាប់យ៉ាងមុឺងម៉ាត់ លែងឱ្យមានវប្បធម៌ធ្វើកិច្ចសន្យា រួចដោះលែងទៀតហើយ ចំពោះជនណាដែលកាប់ឆ្ការ ឬឈូសឆាយដីព្រៃក្នុងតំបន់ការពារ ធ្វើជាកម្មសិទ្ធិ ដោយត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួង ស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬឈូសឆាយដីព្រៃ នៅយប់ថ្ងៃទី១៤ មីនា ឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/T-1-1024x614.jpg)
ការដាក់ចេញនូវវិធានការនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ និងដោយពិនិត្យឃើញ ថាក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ និងកំពុងប្រើប្រាស់ដីដែលស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដោយបំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន។
ដូចនេះ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ លែងឱ្យមានការកាប់ទន្ទ្រានជាបន្តទៀត ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ ៤ ៖
១. សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។
២. សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។
៣. បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
៤. បុគ្គលដែលបានប្រព្រឹត្តអំពើដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់នោះ ជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/m_1-2.jpg)
គួរជម្រាបថា បច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងបន្តសហការជាមួយក្រសួងស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទន្ទឹមនេះ ក្រសួងបរិស្ថាន ក៏ស្នើដល់ក្រសួងស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានីខេត្ត សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ ចូលរួមគោរពច្បាប់ និងផ្តល់កិច្ចសហការក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
![](https://www.kampucheathmey.com/wp-content/uploads/2024/03/431914052_722583266729828_1676595104959421530_n-741x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង