ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូណេស៊ី គ្រោងចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ
កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពគ្នាលើការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ នាពេលខាងមុខនេះ និងឈានទៅរកការពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចជាក់លាក់បន្ថែមផ្សេងៗ ទៀតផងដែរ។

ការឯកភាពនេះបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងក្នុងជំនួបពិភាក្សាការងាររវាង លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូត ឥណ្ឌូណេស៊ី បានបញ្ជាក់ថា គោលបំណង នៃកិច្ចជំនួបនាពេលនេះក្នុងគោលបំណងពិភាក្សា និងពន្លឿនការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ និងការពង្រីកការវិនិយោគលើឱសថ និងបរិក្ខារពេទ្យក្នុងប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការផ្តល់អាហារូបករណ៍ចំពោះនិស្សិតក្នុងវិស័យសុខាភិបាល។

លោករដ្ឋមន្ត្រីសុខាភិបាល បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌូណេស៊ី តាមរយៈ លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមោះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត