Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត គី សិរីវឌ្ឍ៖ «បើឧកញ៉ាឱ្យការប្រាក់យើង ១០ ភាគរយ យើងឆ្ងល់ថា ហេតុអ្វីគាត់មិនទៅខ្ចីធនាគារ ការប្រាក់ ១.៥ ភាគរយ»

បានផុស

នៅ

លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា​នៅខ្វះចំណេះដឹងហិរញ្ញវត្ថុទើបងាយលង់ឆាប់ចាញ់បោកគេ ជាទូរទៅការវិនិយោគនៅក្នុងហិរញ្ញវត្ថុ ដូចជាយកលុយទៅដាក់ដើម្បីបានការប្រាក់ជាដើមសុទ្ធតែជាការវិនិយោគផ្នែកហិរញ្ញវត្ថុដែលទាមទារឱ្យសកម្មភាពនោះត្រូវធ្វើឡើងតាមរយៈធនាគារ មិនអាចក្រុមហ៊ុនទទួលបា្រក់បញ្ញើហ្នឹងបានទេ ព្រោះធនាគារ មានទុនបម្រុងសម្រាប់តម្កល់ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា យើងត្រូវមានការពន្យល់ណែនាំចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែច្រើនជ្រួតជ្រាបដល់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់លោក គី សិរីវឌ្ឍ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន នៅតែបន្តចាញ់បោកបុគ្គលមួយចំនួន ក្នុងរូបភាពផ្សេងៗ ដូចជាទិញដី ទិញផ្ទះ ការវិនិយោគបានការប្រាក់ខ្ពស់ជាដើម។

បើតាមលោកបណ្ឌីត គី សិរីវឌ្ឍ រូបភាពបោកប្រាស់បែបនេះ មិនមែនជារឿងថ្មីនោះទេ ពោលគឺធ្លាប់កើតមានយូរមកហើយ មានក្រុមហ៊ុនមួយចំនួន ដូចជា FX ក្រុមហ៊ុន EBC ជាដើមបានបោកប្រាស់ប្រជាពលរដ្ឋ។ ឥលូវលែងមានក្រុមហ៊ុនបរទេស ទៅជាជនខិលខូចមួយចំនួន ដែលយកខ្លួនជាឧកញ៉ា ដើរបោកប្រាស់ប្រជាពលរដ្ឋ។

លោកបណ្ឌិត គី សិរីវឌ្ឍលើកឡើងទៀតថា កត្តាទី២ ការបោកប្រាស់នេះ គេនឹងផ្ដល់ឱកាសបានប្រាក់ចំណេញច្រើន ​ទម្លាប់ចាស់ប្រជាពលរដ្ឋ គឺខ្ចីលុយចងការប្រាក់តាមបុគ្គល និងបុគ្គល ដែលគាត់យល់ថា ទម្លាប់នេះ ទៅរួច និងបានផលចំណេញច្រើន កត្តានេះ ដែលនឹងធ្វើឱ្យគាត់ចាញ់បោក។

ម្យ៉ាងទៀតគឺភាពលោភលន់របស់ពលរដ្ឋខ្លួនយើងកា លណាចំណូលគាត់រកមិនបាន គាត់ឃើញឱកាសរកប្រាក់ចំណូល ហើយការពិចារណាគាត់នៅខ្លី គឺគាត់អាចឈានចូលក្នុងអន្ទាក់នូវការបោក​ប្រាស់ ដូច្នេះអ្វីដែលគួរធ្វើបន្តត្រូវបញ្ចូលចំណេះ​​ដឹងហិរញ្ញវត្ថុឱ្យបានទូលំទូលាយ ជាពិសេសការបង្កើតសារតាមទូរស័ព្ទ ដើម្បីបង្ហាញថា រាល់ការវិនិយោគហិរញ្ញវត្ថុ ការដាក់លុយ ផ្ញើលុយមិនអាចធ្វើតាមបុគ្គលទេ ត្រូវធ្វើតាមរយៈធនាគារ។

លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋពិចារណាថា តើមូលហេតុអ្វីបានជាគេឱ្យផលប្រយោជន៍មកយើងខ្ពស់ ប្រសិនបើឧកញ៉ាហ្នឹងឱ្យការប្រាក់យើង ១០ ភាគរយ ក្នុង១ ខែ យើងសួរថា ហេតុអ្វីបានជាគាត់មិនទៅខ្ចីធនាគារដែលការប្រាក់ ១.៥ ភាគរយ បើដូច្នេះប្រាកដជាមានអ្វីនៅពីក្រោយខ្នង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី ធ្វើឡើងដោយដៃផង និងដោយម៉ាស៊ីនផង

ព័ត៌មានជាតិ៩ នាទីutes មុន

សណ្ដាប់ធ្នាប់ជាប់របងសាលារៀនសន្ធរម៉ុក នៅតែជាបញ្ហាប្រឈម ខណៈអ្នកចតរថយន្តនៅតែបន្តចតលើផ្លូវសាធារណៈ

ខណ្ឌពោធិ៍សែនជ័យ
សន្តិសុខសង្គម១៣ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យបញ្ហាទឹកស្អុយហៀរចេញពីលូមកលើផ្លូវក្នុងភូមិទួលពង្រ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ឥណ្ឌា រំពឹង​លក់​មីស៊ីល​ឲ្យ​ហ្វីលីពីន​ក្នុង​តម្លៃ​ជាង ២០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋកំពុងធ្វើសេចក្ដីព្រាង អភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មផែទន្លេ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម