ព័ត៌មានជាតិ
សាលាបឋមសិក្សាចំនួន ៥០ នឹងត្រូវជ្រើសរើសជំហានដំបូងលើកម្មវិធីក្រៅម៉ោងសិក្សា ផ្តោតលើវិន័យ សីលធម៌ និងចរិយាធម៌
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សាលាបឋមសិក្សាចំនួន ៥០ នៅរាជធានី-ខេត្តចំនួន ៩ កំពុងត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តជំហានដំបូង ដោយផ្ដោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន ២ម៉ោងបន្ថែម ដែលរួមមានវិន័យ, សីលធម៌, ចរិយាធម៌ និងការងារស្ម័គ្រចិត្តសហគមន៍ ជាដើម។

ការឲ្យដឹងនេះ គឺនៅក្នុងពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤នេះ។
នៅក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីវិធានគន្លឹះទីពីររបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលបានដាក់ចេញពាក់ព័ន្ធនឹងការកែទម្រង់វិស័យអប់រំ។ ចំពោះកិច្ចការងារនេះ គឺរាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការជាតិ ជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងអប់រំ កំណែទម្រង់វិស័យអប់រំ និងលេខាធិការដ្ឋានគណៈកម្មការកែទម្រង់វិស័យអប់រំ។
ម្យ៉ាងទៀត រាជរដ្ឋាភិបាលក៏បានរៀបចំក្រុមការងារ និងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំនួន ៥០ កម្រិតបឋមសិក្សានៅតាមបណ្ដារាជធានី-ខេត្តចំនួន ៩ សម្រាប់ការអនុវត្តជំហានដំបូងដោយផ្ដោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន ២ម៉ោងបន្ថែម រួមមាន៖ វិន័យ, សីលធម៌, ចរិយាធម៌, ការងារស្ម័គ្រចិត្តសហគមន៍, ការចូលរួមពីសហគមន៍ និងវត្តអារាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ការជ្រើសរើសមូលដ្ឋានដែលចាប់ផ្ដើមពីបឋមសិក្សានេះ គឺស្ថិតនៅក្នុងគោលដៅ និងក្នុងផែនការនៃការពង្រឹងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ ដែលជាមូលដ្ឋាន ប៉ុន្តែយើងដោយសារទំហំធំជាង ១ម៉ឺនសាលា យើងចាប់ផ្ដើមពីកម្រិតដែលជាមូលដ្ឋានគ្រឹះ គឺបឋមសិក្សាតែម្ដង ដែលយើងចាប់ផ្ដើមអនុវត្តគម្រោងជំហានដំបូងចំនួន ៥០បឋមសិក្សា»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ