ព័ត៌មានជាតិ
អ្នក Share ព័ត៌មានមិនពិតប្រឈមទោសទណ្ឌ ហើយក៏ជាមុខសញ្ញានៃការស្រាវជ្រាវរបស់សមត្ថកិច្ច
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានក្រើនរំលឹកប្រជាពលរដ្ឋថា មុននឹងផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានអ្វីមួយ ពិសេសព័ត៌មានដែលពាក់ព័ន្ធនឹងសន្តិសុខសង្គម ត្រូវពិចារណាឱ្យបានហ្មត់ចង់ ព្រោះអ្នកដែលចែកចាយព័ត៌មានមិនពិតទាំងអស់នោះ នឹងប្រឈមទោសទណ្ឌ ហើយក៏ជាមុខសញ្ញានៃការស្រាវជ្រាវរបស់សមត្ថកិច្ចផងដែរ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ថ្លែងបែបនេះ ក្នុងឱកាសលោកជាវាគ្មិននៅក្នុងសន្និសីទព័ត៌មានស្តីពី “ការកែសម្រួលអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល” នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងសុខាភិបាល។
លោក គឹម សន្តិភាព បានមានប្រសាសន៍ថា សម្រាប់អ្នកបង្កើតព័ត៌មានញុះញង់ច្បាស់ជានឹងត្រូវទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់។ ចំណែកអ្នកដែលចែកចាយព័ត៌មានមិនពិតទាំងអស់នេះ ក៏នឹងប្រឈមទោសទណ្ឌ ហើយក៏ជាមុខសញ្ញានៃការស្រាវជ្រាវរបស់សមត្ថកិច្ចផងដែរ។

លោក គឹម សន្តិភាព បានមានប្រសាសន៍ថា “សម្រាប់អ្នកដែលចាប់ផ្តើមពីការបញ្ចេញនូវព័ត៌មានមិនពិតនេះ ជាការទទួលខុសត្រូវមួយតាមមាត្រា៤៩៥ ប៉ុន្តែសម្រាប់អ្នកចែកចាយបន្ត [ខ្ញុំ]សូមជម្រាបថា ចង់ ឬមិនចង់ គឺជាប់ជំពាក់ជាកម្មវត្ថុនៃការស្រាវជ្រាវរបស់អាជ្ញាធរមានសមត្ថកិច្ច”។
លោក បានលើកបង្ហាញថា ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ ដែលកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤ ការញុះញង់ គឺជាការសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ។
លោក គឹម សន្តិភាព បន្ថែមថា ក្នុងមាត្រា៤៩៥ ក្នុងក្រមព្រហ្មទណ្ឌនេះ បានកំណត់ថា បើការញុះញង់នោះ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ នឹងមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ មានប្រសាសន៍បន្តថា៖ “ពីព្រោះអីការស៊ែរ (Share) មានន័យថា យើងបញ្ជូនសារនេះបន្តឱ្យអ្នកដទៃបានឃើញ។ គោលបំណងនៃការស៊ែរបានន័យថា ជាគោលបំណងនៃការផ្សព្វផ្សាយ។ អ៊ីចឹងចង់ ឬមិនចង់ជាកម្មវត្ថុនៃការស្រាវជ្រាវមួយ របស់អាជ្ញាធរមានសមត្ថកិច្ច”។
លោក គឹម សន្តិភាព បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវពិនិត្យពិច័យឱ្យបានច្បាស់លាស់មុនចែកចាយព័ត៌មានណាមួយ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌណាមួយ ដែលកើតឡើងដោយការធ្វេសប្រហែសរបស់ខ្លួន។ ជាពិសេសត្រូវមើលពីប្រភពស្ថាប័នផ្សាយព័ត៌មានឱ្យបានច្បាស់លាស់ ព្រោះប្រភពព័ត៌មានជាចំណុចស្លាប់រស់ដែលបានកំណត់ថា ព័ត៌មានពិត ឬមិនពិត។
ថ្មីៗនេះមានការបង្ហោះ និងចែករំលែកបន្តជាច្រើននូវព័ត៌មានថា មានករណីស្លាប់ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីនោះជារឿងបុគ្គលសុទ្ធសាទ ដោយសារអ្នកស្លាប់នោះមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះមិនបាន គឺមិនពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងទេ តែត្រូវជនបំពុលសង្គមយករូបថតគាត់មកបំផុសបំផុលថា មានគ្រូបង្រៀនម្នាក់នៅខេត្តក្រចេះស្លាប់បាត់បង់ជីវិតដោយសារវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់ចិន។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា “ក្រសួងសុខាភិបាលសូមចូលរួមចែករំលែកមរណៈទុក្ខចំពោះគ្រួសារសព ហើយសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់ទៅលើការផ្សាយបំផុសប្រឌិតនូវព័ត៌មាននេះ”។
បើតាមលោក គឹម សន្តិភាព បានឱ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការស្លាប់ពាក់ព័ន្ធការចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន គឺជាការផ្សព្វផ្សាយដែលមានគោលបំណងមួយច្បាស់លាស់ក្នុងការបង្កឱ្យមានភាពវឹកវរក្នុងសង្គម ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ធ្វើឱ្យប្រជាពលរដ្ឋទូទៅមានបញ្ហានៅក្នុងអារម្មណ៍ ពិសេសអ្នកបានទទួលវ៉ាក់សាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ លោកជំទាវ ឱ វណ្ណឌីន៖ មកដល់ពេលនេះអ្នកទទួលវ៉ាក់សាំងកូវីដ១៩ មានសុខភាពធម្មតាទាំងអស់
អនុក្រឹត្យថ្មី ពិន័យអ្នកគេចវេះចត្តាឡីស័កមួយគុណជាប្រាំ មេខ្យល់ឡើងដល់ ៥០លានរៀល

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត