Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត​

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នៅខែឧសភា ឆ្នាំ​ ២០២៤ខាងមុខនេះ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតពីវិនិយោគិនកូរ៉េខាងត្បូង នៅក្នុងប្រទេស កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ១៥ ខែមីនានេះថា នាពេលឆាប់ៗខាងមុខនេះ នឹងមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង នឹងមកបំពេញទស្សនកិច្ចសិក្សានៅក្នុងប្រទេសកម្ពុជា ហើយសម្ដេច ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងខែឧសភាផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា «នៅក្នុងពេលខាងមុខនេះ គឺមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង នឹងមក ហើយនៅខែ ៥ (ឧសភា) ខ្ញុំនឹងទៅកូរ៉េខាងត្បូង ដើម្បីទស្សនកិច្ចផ្លូវការ តាមការអញ្ជើញរបស់ឯកឧត្ដមប្រធានាធិបតី»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូងនាពេលខាងមុខនេះ សម្ដេច នឹងជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំ និងវិស័យឯកជនរបស់កូរ៉េខាងត្បូង ដើម្បីទាក់ទាញការវិនិយោគិនពីកូរ៉េខាងត្បូង មកប្រទេសកម្ពុជាបន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាល ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេល ៦ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ ទទួលបានគម្រោង វិនិយោគចំនួន ១៧៣គម្រោង ដោយមានទុនវិនិយោគចំនួន ៤ ១៥០លានដុល្លារអាមេរិក ហើយនឹងអាចបង្កើតការងារប្រមាណ ១៧៧ ០០០កន្លែង។

ប្រទេសដែលដាក់ទុនវិនិយោគនោះ រួមមាន៖ ប្រទេសចិន, សិង្ហបុរី, អាមេរិក, កូរ៉េខាងត្បូង, វៀតណាម, ថៃ, ប្រុយណេ, ស៊ុយអែត, កាណាដា, ជប៉ុន និងពីវិនិយោគិនក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម