ព័ត៌មានជាតិ
លោក Southgate ប្រាប់មូលហេតុ Ben White មិនចូលរួមក្រុមអង់គ្លេស
ខ្សែការពារ Ben White មិនមានឈ្មោះក្នុងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសទេ ចាប់តាំងពីសុំដកខ្លួនចេញពីក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ។

លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសបានគោរពដល់ការសម្រេចចិត្ត របស់ខ្សែការពារ Ben White ដែលបានបដិសេធចូលរួមជាមួយក្រុមអង់គ្លេស។ លោកបានទទួលស្គាល់ថា White ជាកីឡាករលេចធ្លោក្នុងក្រុម Arsenal នៅរដូវកាលនេះ។
លោក Gareth Southgate អាចនឹងប្រឈមនឹងការរិះគន់ពីអ្នកគាំទ្រ ប៉ុន្តែគ្រូបង្វឹករួបនេះមិនលាក់បាំងហេតុផល នៅពីក្រោយការអវត្តមានរបស់ Ben White ក្នុងការប្រកួតពេលខាងមុខជាមួយប្រេស៊ីល និងបែលហ្ស៊ិក។
លោក Southgate ទទួលបានព័ត៌មានពីនាយកផ្នែកកីឡារបស់ក្លិប Arsenal ថា White មិនមានបំណងពិចារណាសម្រាប់ការចូលរួមជាមួយក្រុមអង់គ្លេសនៅពេលនេះទេ។ រឿងនេះកើតឡើង បន្ទាប់ពីរូបគេត្រូវបានបញ្ជូនទៅផ្ទះវិញក្នុងពាក់កណ្តាលទីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលសមាគមបាល់ទាត់អង់គ្លេសចាត់ទុកជាហេតុផលផ្ទាល់ខ្លួន។

លោក Southgate បាននិយាយថា សប្តាហ៍មុន Ben ប្រាប់ថា White មិនចង់ពិចារណាក្នុងការចូលរួមជាមួយក្រុមអង់គ្លេសពេលនេះទេ។ «សម្រាប់ខ្ញុំ នោះជារឿងអាម៉ាស់មួយ។ សម្រាប់ខ្ញុំ ប្រទេសអង់គ្លេសគឺឈានដល់ចំណុចកំពូល។ ហើយរឿងដែលខ្ញុំសោកស្តាយក្នុងជីវិតរបស់ខ្ញុំ គឺជារឿងដែលខ្ញុំមិនធ្លាប់បានទៅដល់គោលដៅ»។
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ football.london

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ