ព័ត៌មានជាតិ
លោក យី គីមថាន៖ ការរៀបការនៅវ័យកុមារ នៅតែជាបញ្ហាប្រឈមសម្រាប់ខេត្តរតនគិរី
លោក យី គីមថាន នាយករងប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ការរៀបការនៅវ័យកុមារ និងការមានផ្ទៃពោះនៅវ័យជំទង់ នៅតែតែជាបញ្ហាប្រឈមសម្រាប់ ខេត្តរតនគិរី នៅក្នុងចំណោមខេត្តចំនួន៩។ លោកបានឱ្យដឹងបែបនេះ ក្នុងពេលដឹកនាំអ្នកសារព័ត៌មានទៅកាន់ខេត្តរតនគិរី នាពេលថ្មីៗនេះ។

លោកបានបញ្ជាក់ថា លទ្ធផលនៃសិក្សាបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលសហការជាមួយក្រសួងកិច្ចការនារី ឆ្នាំ២០២៣-២០២៤ បានបង្ហាញថា ខេត្តរតនគិរី គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង៩ ដែលមានអត្រាកុមាររៀបការមុន អាយុ ១៨ឆ្នាំ ខ្ពស់ជាងគេ។ ដោយឡែក បើតាមការប្រៀបធៀបអត្រាប្រេវ៉ាឡង់នៃការរៀបការនៅវ័យកុមារ ការរៀបការដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធវ័យក្មេង ក្នុងចំណោមខេត្តទាំង៩នៃការសិក្សា អត្រាស្ត្រីដែលបានរៀបការមុនអាយុ ១៨ឆ្នាំ មាន ខេត្តរតនគិរី ៣៧.៣% ខេត្តព្រះវិហារ ១៦.៧% ខេត្តស្ទឹងត្រែង ១៤.៧% ខេត្តកំពត ៤% ខេត្តសៀមរាប ១២% ខេត្តព្រៃវែង ១០.៧% ខេត្តព្រះហសីហនុ ៩.៣% ខេត្តបាត់ដំបង៨% និងខេត្តតាកែវ ៧.៣%។
លោកនាយករងអង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់បន្ថែមថា មានបញ្ហាជាច្រើនដែលពាក់ព័ន្ធទៅនឹងផលវិបាកនៃការរៀបការរបស់ក្មេងស្រី នៅក្នុងតំបន់ខេត្តរតនគិរី ជាពិសេស ពាក់ព័ន្ធទៅនឹងការសិក្សារៀនសូត្រ សេដ្ឋកិច្ចគ្រួសារ ការសម្រេចចិត្ត អំពើហិង្សានៅក្នុងគ្រួសារ អំពើហិង្សាផ្អែកទៅលើយេនឌ័រ ក៏ដូចជា ការចូលរួមក្នុងសង្គមរបស់ពួកគាត់ ជាដើម។ ម្យ៉ាងវិញទៀត លោកថា កត្តាដែលជំរុញឱ្យក្មេងស្រីរៀបការទាំងនៅវ័យកុមារ គឺពាក់ព័ន្ធនៅនឹងបញ្ហាជីវភាព ការគ្រប់គ្រងសេដ្ឋកិច្ច ជាពិសេស ក្មេងស្រីដែលមិនមានជំនាញច្បាស់លាស់ ហើយជាទម្លាប់នៅក្នុងតំបន់នោះ ក្មេងស្រីត្រូវពឹងផ្អែកទៅលើបុរស ដោយសារបុរសជាអ្នករកចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ហេតុដូច្នេះ ដើម្បីអាចឱ្យមនុស្សស្រីមានចំណូលបានទាល់តែពួកគេរៀបការ ទើបអាចមានចំណូល ដែលនេះជាកត្តាជំរុញឱ្យក្មេងងស្រីរៀបការទាំងវ័យកុមារ។

សូមជម្រាបថា តាមរបាយការណ៍របស់អង្គការភ្លែនអន្តរជាតិ ស្ត្រីនៅខេត្តរតនគិរី ប្រឈមនឹងហានិភ័យខ្ពស់ប្រមាណ ១,៤៧ដង នៃការរៀបការមុនអាយុ ១៨ឆ្នាំ ប្រសិនបើប្រៀបធៀបនឹងសមភាគីក្នុងខេត្តសៀមរាប៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ