ព័ត៌មានជាតិ
ក្រសួងអធិការកិច្ច៖ គ្មានរឿងទារប្រាក់ ៥ពាន់ដុល្លារ ពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារឡើយ
អ្នកនាំពាក្យក្រសួងអធិការកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានមួយ ច្រានចោលការចោទប្រកាន់របស់ជនអនាមិក ដែលនិយាយមិនពិតថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ពាន់ដុល្លារ ពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃសុកនេះ។
ការអះអាងនេះ គឺក្រោយមានជនអនាមិកមួយ បានទូរសព្ទចូលកម្មវិធីផ្សាយផ្ទាល់ជាសាធារណៈ របស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ដោយបានផ្តល់ព័ត៌មានមិនពិត និងចោទប្រកាន់មកលើមន្ត្រីក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥០០០ ដុល្លារ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានបដិសេធទាំងស្រុង និងបានចាត់ទុកការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ មានចរិតមូលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គម ញុះញង់ និងបំភ្លៃការពិត ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។
ក្រោយជនអនាមិករូបនោះ និយាយបង្ខូចកិត្តិយសស្ថាប័នរដ្ឋហើយន ខាងស្ថានីយវិទ្យុ ABC បានព្យាយាមទាក់ទងទៅកាន់ជនអនាមិកនោះ ដើម្បីផ្តល់ការបញ្ជាក់បន្ថែមជាច្រើនលើកច្រើនសារ ប៉ុន្តែជននេះ មិនបានផ្តល់ការបំភ្លឺបន្ថែមអ្វីឡើយ មកដល់ពេលនេះ។ យ៉ាងណាមិញ ក្រសួងអធិការកិច្ច ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ជួយស្រាវជ្រាវលើករណីនេះ ដើម្បីស្វែងរកការពិត និងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ