Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ ៦ខែនេះ រាជរដ្ឋាភិបាលបានចេញវិធានការជាបន្តបន្ទាប់ ដើម្បីធានាភូមិឃុំសង្កាត់មានសុវត្ថិភាព

បានផុស

នៅ

រយៈពេល ៦ខែមកនេះ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការគន្លឹះពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាបន្តបន្ទាប់ ជាពិសេសការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន និងការគ្រប់គ្រងទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ នេះជាការគូសបញ្ជាក់ដោយនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកទី៦ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការគន្លឹះពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាកិច្ចការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៦ខែនេះ រាជរដ្ឋាភិបាល បានរៀបចំកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមដឹកនាំកម្រិតឧបនាយករដ្ឋមន្ត្រីចំនួន ៤រូប ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន ដើម្បីធានាដល់ការជំរុញប្រសិទ្ធភាពនៃកិច្ចការនេះ ដែលមានភាពស្មុគស្មាញ។ ជាការកត់សម្គាល់ សម្ដេចធិបតី បានប្រគល់តួនាទីជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន អមដោយអនុប្រធាន ៣រូប គឺលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧបនាយករដ្ឋមន្ត្រី កើត​ រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

បើតាមការបញ្ជាក់បន្ថែមពីសម្ដេចធិបតី រាជរដ្ឋាភិបាល ក៏បានដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ លើកទី៩ ដោយបង្កើតឱ្យមានគណៈបញ្ជាការអនុវត្តយុទ្ធនាការ ហើយព្រមជាមួយគ្នា សម្ដេច បានចេញបទបញ្ជាយ៉ាងដាច់ខាតសម្រាប់ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន នៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

សម្ដេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជាវិធានការ គឺរាជរដ្ឋាភិបាល ការចាត់វិធានការបញ្ចប់មុខតំណែង និងបានបណ្ដេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែងចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលបានរកឃើញថា មានការប្រើប្រាស់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ។

វិធានការគន្លឹះពាក់ព័ន្ធនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចប់អាជ្ញាបណ្ណល្បែងផ្សងសំណាងថ្មី និងបិទទីតាំងល្បែងផ្សងសំណាងតាមមូលដ្ឋានដែលគ្មានអាជ្ញាបណ្ណ ព្រមទាំងការពិនិត្យកែសម្រួលឡើងវិញលើការគ្រប់គ្រងល្បែងផ្សងសំណាង កុំឱ្យរីករាលដាលនៅតាមមូលដ្ឋានផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម