Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសេសាន ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល

បានផុស

នៅ

បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលត្រូវបានអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង រៀបចំឲ្យមានមធ្យោ​បាយ សម្រាប់ដឹកជញ្ជូនតាមផ្លូវទឹកត្រៀមបង្កា ដោះស្រាយជូនប្រជាពលរដ្ឋមានជំងឺឈឺថ្កាត់ ឬស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ត្រូវបញ្ជូនទៅមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់នៅក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋថា៖ អាជ្ញាធរស្រុកផ្តល់ម៉ាស៊ីនមួយគ្រឿងសម្រាប់បំពាក់ទូកជាមធ្យោបាយប្រើប្រាស់ ដើម្បីដឹកប្រជាពលរដ្ឋពេលមានជំងឺឈឺថ្កាត់ឆ្លងទន្លេសេសាន​ទៅមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា។    

លោកបន្តថា៖ ធុរកិច្ចនេះអាជ្ញាធរភូមិត្រូវសហការគ្នារៀបចំមធ្យោបាយនេះឡើងឱ្យបានឆាប់ងាយស្រួលក្នុងការជួយគ្នាទៅវិញទៅមក នៅតំបន់ឆ្ងាយដាច់ស្រយាល់ ជាពិសេសចំពោះស្រ្តីមានផ្ទៃពោះតែម្តង ពីព្រោះយើងសម្លឹងឃើញថា មាន​តែមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនេះទេ វាមានសុវត្ថិភាព បើយើងដឹកតាមផ្លូវគោកវារលាក់ ឬស្ត្រីមានផ្ទៃពោះអាចបង្កគ្រោះថ្នាក់ ទាំងគាត់ និងកូនរបស់គាត់។

លោក សី ប៊ុនស៊ាន មេភូមិតាឡាតបានបញ្ជាក់ថា៖ កិច្ចការងារនេះលោក និងសហការគ្នារៀបចំធ្វើទូកឱ្យមានគុណភាព សម្រាប់ដាក់ម៉ាស៊ីនដែលលោកអភិបាលស្រុកផ្តល់ឱ្យ ព្រោះនេះជាមធ្យោបាយមួយក្នុងការជួយគ្នា ក្នុងគ្រាមានទុក្ខលំបាក។

លោកទទួលស្គាល់ថា៖ នៅភូមិនេះពេលមានគ្រុនឈឺ ពិតជាលំបាកទៅរកសេវាសុខាភិបាល ព្រោះត្រូវឆ្លងទឹក ហើយប្រជាពលរដ្ឋមួយចំនួនគាត់ពុំមានទូកជាមធ្យោបាយទេ ភាពខ្វះខាតនេះហើយកន្លងមកបង្កឱ្យកើតមានគ្រោះថ្នាក់។

សូមបញ្ជាក់ថា៖ នេះជាដំណោះស្រាយមួយនៅចំពោះមុខ ដើម្បីសម្រួលភាពលំបាកដល់ប្រជាពលរដ្ឋយើងកំពុងរស់នៅ ភូមិឃុំតំបន់ឆ្ងាយដាច់ស្រយាល ពីមណ្ឌលសុខភាព ស្របតាមគោលការណ៍មនុស្សធ៌មរបស់កាកបាទក្រហមកម្ពុជាគឺមិន​ទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ឡើយ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម