Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ លើសពីការដកងារឧកញ៉ា ត្រូវតែចាត់ការតាមច្បាប់គ្មានការលើកលែងចំពោះជនទុច្ចរិត

បានផុស

នៅ

លើសពីការដកហូតងារ «ឧកញ៉ា» គឺត្រូវតែចាត់វិធានការតាមច្បាប់ជាធរមានឱ្យតឹងរឹងបំផុត មិនមានការលើកលែងឡើយចំពោះក្រុមជនទុច្ចរិត ដែលបំផ្លាញដល់ប្រយោជន៍ជាតិ និងប្រជាជន ដើម្បីទុកជាការព្រមានសម្រាប់អ្នកដទៃទៀត។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា អ្នកតាមដានព្រឹត្តិការណ៍សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម បានលើកឡើងថា ការដកហូតងារ «ឧកញ៉ា» ពីបុគ្គលទុច្ចរិត ខ្វះភាពស្មោះត្រង់ក្នុងមុខជំនួញ ឆបោករាស្ត្រ ភូតកុហករដ្ឋ បំផ្លាញធនធានធម្មជាតិ កេងប្រវញ្ចទ្រព្យសម្បត្តិរដ្ឋ គ្មាន​សីលធម៌ និងគុណធម៌ គឺជារឿងដ៏ត្រឹមត្រូវបំផុត។

លោកបណ្ឌិត គូសបញ្ជាក់ថា ការដកហូតងារ «ឧកញ៉ា» មិនត្រឹមតែជួយការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្ត ដែលជាឧកញ៉ាល្អៗដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាងសមិទ្ធផល ដើម្បីផលប្រយោជន៍សាធារណៈ និងបានលះបង់ទ្រព្យធនផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ប៉ុណ្ណោះទេ តែថែមទាំងអាចជួយលុបបំបាត់ក្រុមជនទុច្ចរិតឆបោកពលរដ្ឋជាប្រព័ន្ធ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងធនធានធម្មជាតិទៀតផង។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត គិន ភា បន្ទាប់មានឧកញ៉ាអចលនទ្រព្យមួយរូប ឈ្មោះ ឡេង ចាន់ណា ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ សម្រេចបញ្ចប់ងារជាឧកញ៉ា ពោល គឺក្រោយពេលបុគ្គលរូបនេះ រងការចោទប្រកាន់ពាក់ព័ន្ធនឹងការឆបោកប្រជាពលរដ្ឋលើការទិញដូរអចលនទ្រព្យ។ ​

ជុំវិញការបញ្ចប់ងារឧកញ៉ារូបនេះ ត្រូវបានបណ្ឌិត គិន ភា លើកឡើងថា «ពលរដ្ឋពិតជាសាទរនឹងចំណាត់ការបែបនេះរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែមិនត្រឹមតែលើកសំណើថ្វាយព្រះមហាក្សត្រស្នើសុំដកហូតងារឧកញ៉ា ពីជនទុច្ចរិតទាំងនោះប៉ុណ្ណោះទេ លើសពីនេះ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត និងដល់ឫសគល់ដោយគ្មានការលើកលែង ដើម្បីឱ្យជនដែលកំពុងប្រព្រឹត្តរឿងដូចគ្នា ឬកំពុងរៀបចំផែនការប្រព្រឹត្តរឿងដូចគ្នា ខ្លាចរអារ មិនហ៊ានប្រព្រឹត្តតទៅទៀត »

បណ្ឌិតរូបនេះ ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែធ្វើការងារនេះដោយតម្លាភាព យុត្តិធម៌ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវតែស្រាវជ្រាវរបាយការណ៍ហិរញ្ញវត្ថុ ចរន្តសាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗ​របស់ជនទុច្ចរិតទាំងនោះឱ្យបានច្បាស់លាស់បំផុត និងត្រូវតែរឹបអូសតាមនីតិវិធីច្បាប់ ដើម្បីយកមកសងប្រជាពលរដ្ឋវិញ។ លោក សង្កត់ធ្ងន់ថា ពេលនេះ ​ជាពេលវេលាដ៏សមស្របបំផុត ដែលរាជរដ្ឋាភិបាលត្រូវតែវាយមួយ ព្រមាន១០០ មិនអាចបណ្ដែតបណ្ដោយឱ្យរឿងបែបនេះកើតឡើងដដែលៗ រហូតក្លាយជាជំងឺមហារីកសង្គមនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម