ព័ត៌មានជាតិ
ស្ថាបនាផ្លូវបេតុងបន្ថែមសម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋរស់នៅសង្កាត់ដង្កោ
ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅ តាមបណ្តាមូលដ្ឋាននានា នៃព្រះរាជាណាចក្រកម្ពុជា មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ទាំងការ រស់នៅ ទាំងស្ថានភាពគ្រួសារផងដែរ។
ជាក់ស្តែងបើយើងក្រឡេកទៅមើលនៅឯមូលដ្ឋានសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រជា ពលរដ្ឋរស់នៅតំបន់នោះ ក៍មានភាពល្អប្រសើរជាងមុនផងដែរ។ ដែលតំបន់នេះពីមុន ប្រជាពលរដ្ឋភាគច្រើន ប្រកបមុខរបរធ្វើស្រែ បង្កបង្កើនផល ដោយឡែកប្រព័ន្ធ ផ្លូវ ថ្នល់ ក៏មិនសូវសំបូរ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង ប្រព័ន្ធលូកំពុងកើតមានខ្វាត់ខ្វែង សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ។

សមិទ្ធិផលទាំងអស់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមានការត្រេកអរយ៉ាងខ្លាំង ដែលកន្លែងខ្លះមានផ្លូវដីហើយត្រូវបានអាជ្ញាធរស្ថាបនាផ្លូវជាបេតុង ដោយឡែកកន្លែងខ្លះទៀតមិនមានផ្លូវសោះ ប៉ុន្តែរហូតមកដល់ពេលនេះ ត្រូវបានអាជ្ញាធរកសាងជាផ្លូវ បេតុង ដើម្បីសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។
ពលរដ្ឋរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រៀបរាប់ឲ្យដឹងថា ពួកគាត់រស់នៅភូមិនេះរាប់ឆ្នាំមកហើយមិនមានផ្លូវល្អសម្រាប់ធ្វើដំណើរនោះទេ រាល់ពេលធ្វើដំណើរទៅមកម្តងៗ លំបាកណាស់ ពិបាកទាំងខែប្រាំង និងខែវស្សា ពីព្រោះថា នៅពេលដែលខែវស្សាចូលមកដល់ម្តងៗ ធ្វើឲ្យទឹកជន់លិចជារៀងរាល់ឆ្នាំ ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នេះ ពួកគាត់លែងលំបាកដូចកាលពីមុនទៀតហើយ ដោយបានអាជ្ញាធរសង្កាត់ ខណ្ឌ យកចិត្តទុកដាក់ជួយកសាងផ្លូវបេតុងជូនពួកគាត់ប្រើប្រាស់ ។

លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ប្រាប់ឲ្យដឹងថា សមិទ្ធិផលផ្លូវបេតុង ដែលទទួលបាននាពេលនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់អាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង ប្រព័ន្ធលូ ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ការអភិវឌ្ឍន៍ផ្លូវបេតុង និង ដាក់ប្រព័ន្ធលូបង្ហូរទឹកនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺប្រើប្រាស់គម្រោងថវិកាមូលនិធិសង្កាត់ដង្កោ ឆ្នាំ២០២០ ដែលមានប្រវែង ៤៧១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ( ១តឹកកន្លះ) ស្ថាបនារួចរាល់ជិតរយះពេល ១ខែមកហើយ ។

ជាមួយគ្នានេះ លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយផ្លូវបេតុងមួយខ្សែនេះ សូមជួយថែរក្សាផ្លូវអោយបានល្អ ប្រសើរប្រើប្រាស់បានយូអង្វែង និងត្រូវរៀបចំទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងបោះចោលពាសវាលពាសកាល ជាពិសេសកុំចោះសំរាមនៅលើគំរបលូ ឬ ក្នុងលូ ដែលអាចនាំអោយស្ទះប្រព័ន្ធលូបង្ហូររទឹកផងដែរ ៕
អត្ថបទ ៖ រ៉ាវុទ្ធ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ