Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ ភារកិច្ចដ៏ធំបំផុតរបស់រដ្ឋាភិបាលគឺ បម្រើពលរដ្ឋ ដើម្បីធានាសុវត្ថិភាព និងបង្កើនជីវភាពពលរដ្ឋ

បានផុស

នៅ

“ភារកិច្ចដ៏ធំបំផុតរបស់រដ្ឋាភិបាលគឺ បម្រើពលរដ្ឋ ដើម្បីធានាសុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។ នេះជាការថ្លែងសង្កត់ធ្ងន់របស់សម្ដេចនាយករដ្ឋមន្ត្រីទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃដដែល សម្តេចធិបតី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេលជាង៦ខែកន្លងទៅនេះ ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ។

ក្រៅពីនេះសម្តេចធិបតី ក៏បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តតាមសេចក្តីសម្រេចដែលបានដាក់ ចេញដោយវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ និងពន្លឿនការដោះស្រាយ បញ្ហានានាជូនវិស័យឯកជនក្នុងគោលដៅបង្កើតបរិយាកាសល្អទាំងការវិនិយោគនិងការប្រកួតប្រជែង។

បន្ថែមពីនេះ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រងនិងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងការទន្ទ្រានតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប និងដោះស្រាយបញ្ហាឱ្យចប់ ប្រកបដោយប្រសិទ្ធភាព និងធានានិរន្តរភាព។

សម្តេចធិបតី បានណែនាំឱ្យពិនិត្យឡើងវិញតម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាថា ម្ចាស់គម្រោងអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់គម្រោងណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ ត្រូវដក យកអាជ្ញាបណ្ណមកវិញ។ វិធានការនេះគឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម