ព័ត៌មានជាតិ
ក្រសួងអប់រំ គ្រោងសង់អគារសិក្សាបន្ថែមនៅតំបន់ជាយក្រុងភ្នំពេញ ដើម្បីឆ្លើយតបកំណើនរបស់សិស្ស
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងសាងសង់អគារសិក្សាបន្ថែមនៅតំបន់ជាយរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនរបស់សិស្សដែលមានការកើនឡើងជាបន្តបន្ទាប់។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី ១៥ ខែមីនា នេះថា គម្រោងសាងសង់អគារសិក្សាបន្ថែមនៅតំបន់ជាយរាជធានីភ្នំពេញនេះ ក្រសួង កំពុងសិក្សាពីតម្រូវការនៅឡើយទេ នៅមិនទាន់ដឹងថា តើអគារសិក្សាកម្រិតណាដែលត្រូវសាងសង់បន្ថែម។
យ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យការសាងសង់អគារសិក្សានៅតំបន់ជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យពិនិត្យ និងរៀបចំឡើងវិញ នូវផែនការសកម្មភាពអាទិភាព ការងារសាងសង់ និង និយាមគ្រូបង្រៀន ការរៀបចំឱ្យមានប្រព័ន្ធប្រមូលទិន្នន័យ ចំនួនគ្រូបង្រៀន ចំនួនសិស្ស ចំនួនបន្ទប់ និង ថ្នាក់រៀន នៅតាមសាលារៀន។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ដូចជា ៖ ត្រូវដោះស្រាយបញ្ហាប្រឈមជាកញ្ចប់ ដោយបង្កើតជាប្រព័ន្ធតាមដានច្បាស់លាល់ ចុះពិនិត្យផ្ទាល់ដើម្បីប្រមូលទិន្នន័យ និងវាយតម្លៃ ផ្អែកលើភាពជាក់ស្ដែង, ពិនិត្យមើលឡើងវិញនូវការងារគ្រប់គ្រងបុគ្គលិក និងគ្រូបង្រៀន, នាយដ្ឋានផែនការត្រូវបន្តចុះពិនិត្យផ្ទាល់តាមសាលា ដើម្បីប្រមូលទិន្នន័យចំនួនសិស្ស បន្ទប់រៀន ថ្នាក់រៀន និង ចំនួនសិស្សក្នុងមួយថ្នាក់ ដើម្បីធានាបាននូវគុណភាពក្នុងការរៀន និងបង្រៀន រួចរៀបចំប្រជុំដាក់ផែនការ និងត្រូវប្រជុំជាប្រចាំ ដើម្បីតាមដានវឌ្ឍនភាព និងកំណត់ការងារអាទិភាព៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង