ព័ត៌មានជាតិ
មេបញ្ជាការទ័ពជើងគោក ថា ការគ្រប់គ្រង និងសង្គ្រោះគ្រោះមហន្តរាយ ជាការងារពហុវិស័យ
មេបញ្ជាការកងទ័ពជើងគោក បានថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពន្លត់អគ្គីភ័យ និងសង្គ្រោះដល់កងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ របស់កងទ័ពជើងគោក នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ថា ការគ្រប់គ្រង និងសង្គ្រោះគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ។

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងជាមេបញ្ជាការកងទ័ពជើងគោក ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តពង្រឹង និងអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ និងតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងការបន្តរក្សា និងបង្កើតភាពធន់ទៅនឹងគ្រោះមហន្តរាយ ដើម្បីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អភិវឌ្ឍន៍ជីវភាពរស់នៅ និងភាពសុខដុមនៅក្នុងសហគមន៍។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានគូសរំលេចនូវគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានណែនាំឱ្យមានការត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះ ផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា។

លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា ប្រទេសកម្ពុជា មិនខុសពីបណ្តាប្រទេសក្នុងតំបន់ និងនៅលើពិភពលោកនេះដែរ ស្ថានភាពអាកាសធាតុ ដូចជា ការកើនកម្ដៅ រដូវវស្សា ជួបនឹងរបាយទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ហើយមុខ សញ្ញាគ្រោះថ្នាក់ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ ជំងឺរាតត្បាត គ្រោះអគ្គីភ័យ គ្រោះថ្នាក់ ចរាចរណ៍ គ្រោះបាក់រលំអគារ និងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ បានផ្តាច់អាយុជីវិតមនុស្ស និងខូចខាត ទ្រព្យសម្បត្តិប្រជាជន និងសហគមន៍ជាច្រើន។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ទុកការគ្រប់គ្រង និងសង្គ្រោះគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ ការងារប្រទាក់ក្រឡា ពាក់ព័ន្ធ ស្ទើរគ្រប់ទិដ្ឋភាពសង្គម ដូចនេះមិនថា វិស័យណាមួយ ស្ថាប័នណាមួយ ឬផ្នែកណាមួយ ទាំងស្ថាប័នរដ្ឋ ឯកជន និងកងទ័ព មានភារកិច្ចចូលរួមដោយចំណែកដោយផ្ទាល់ ឬប្រយោល ទៅក្នុងការបង្ការ កាត់បន្ថយ ការសង្គ្រោះ និងស្តារឡើងវិញ ដើម្បីភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងន័យនេះ តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ កងទ័ពកជើងគោកម្ពុជាមិនត្រឹមតែជា កម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងស្នូលយ៉ាងរឹងមាំ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ក្នុងការសង្គ្រោះគ្រោះមហន្តរាយនានា។

នាយឧត្តមសេនីយ៍ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងទ័ពជើងគោក ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយនានា និងត្រូវទប់ស្កាត់ឱ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល បង្កអស្ថិរភាពសង្គម៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ