Connect with us

ព័ត៌មានជាតិ

លោក ខៀវ ភា​រិ​ទ្ធ បាន​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ផ្តល់​ឈាម​ឲ្យ​បាន​កាន់​តែច្រើន​បន្ថែមទៀត ដើម្បី​ជួយ​ជន​ងាយ​រងគ្រោះ

បានផុស

នៅ

លោក ខៀវ ភា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តព្រៃវែង បាន​លើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​ការងារ​សង្គម​ឲ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ជាពិសេស​ការផ្តល់​ឈាម​នេះ ផ្តល់​អត្ថប្រយោជន៍​ដល់​យុវជន​ទ្វេដង​ក្នុងពេល​តែមួយ ដោយ​អាចជួយ​ការងារ​មនុស្សធម៌​នៅក្នុង​សង្គម ជួយ​ដល់​អ្នករងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ និង​សន្សំ​បុណ្យ​កុសល​ដ៏​ថ្លៃថ្លា​សម្រាប់​បុគ្គល​ខ្លួនឯង​ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ការ​ថ្លែង​បែបនេះ​នៅ​ក្នុង​កម្មវិធី​ផ្តល់​ឈាម ដែល​រៀបចំ​ដោយ​ក្រុមការងារ​ចុះជួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​កំចាយមារ សហការ​ជាមួយ​សាកលវិទ្យាល័យ​ជា​ស៊ីម​កំចាយមារ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៤ នៅឯ​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ​។

លោក ខៀវ ភា​រិ​ទ្ធ បាន​ប្រសាសន៍​ទៅកាន់​យុវជន​រាប់​រយ​នាក់​ឲ្យ​ដឹង​ថា យុវជន​ជា​សរសៃឈាម​ដ៏​សំខាន់សម្រាប់​សង្គមជាតិ ហើយ​ការ​ជួយជ្រោមជ្រែង​របស់​យុវជន នឹង​ធ្វើ​ឲ្យ​សង្គម​កាន់តែ​រឹងមាំ ហើយ​ការផ្តល់​ឈាម​នេះ មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ​តាម​ក្បួន​វេជ្ជសាស្ត្រ ដូច្នេះ​សូម​យុវជន ចូលរួម​ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត​។

លោក​បណ្ឌិត សិទ្ធ ខន សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ បាន​ប្រសាសន៍ថា សិស្ស​និស្សិត​នៅ​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ តែងតែ​ចូលរួម​ការងារ​សង្គម ជាពិសេស​ការងារ​ផ្តល់​ឈាម​នេះ ហើយ​ការផ្សព្វផ្សាយ និង​ការ​លើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​ការងារ​សង្គម ពិតជា​ដើរតួរ​នាទី​សំខាន់​ណាស់​។

លោកស្រី វេជ្ជបណ្ឌិត មើ​ក សា​មាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​យុវជន​ដែល​ក្លាហាន ហ៊ាន បរិច្ចាគ ឈាម ដល់​មជ្ឈមណ្ឌល​ជាតិ ហើយ​លោកស្រី​អះអាងថា​ រាល់​ការផ្តល់​ឈាម​នឹង​យកទៅ​ដល់​គោលដៅ​ជនរងគ្រោះ។

លើស​ពី​នេះ លោកស្រី មើ​ក សា​មាន បន្ត​អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​កាន់​តែ​ច្រើន ខណៈ​ចំនួន​អ្នកផ្តល់​ឈាម នៅមាន​ចំនួន​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​តម្រូវការ​ជាក់​ស្តែង​។

លោក ម៉េង ហ៊ុយ ប្រធាន​ក្រុមការងារ​ចុះជួយ ស​.​ស​.​យ​.​ក ស្រុក កំចាយមារ បាន​ថ្លែងថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ម្នាក់ និង​ជា​យុវជន​គំរូ​ផង​នោះ លោក ចាំបាច់​ត្រូវតែ​បំផុស​ការផ្តល់​ឈាម ដើម្បី​ជួយសង្គ្រោះ​អ្នក​ជំងឺ​ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ ជាពិសេស ជា​សារ​មួយ​បញ្ជាក់​ថា ​ការផ្តល់​ឈាម​គឺជា​ការចូលរួម​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​អ្នក​ជំងឺ ត្រូវ ការ​ឈាម​បន្ទាន់​។

ជាមួយ​គ្នា​នេះ លោក​បាន​អំពាវនាវ​ដល់​យុវជន សិស្ស និស្សិត សូម​ចូលរួម​ផ្តល់​ឈាម​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះការ​បរិច្ចាគ​ឈាម​១​ប្លោក​ស្មើនឹង​ការជួយ​សង្គ្រោះ​អាយុជីវិត​បាន​មនុស្ស​ម្នាក់​។ ម្យ៉ាង ទៀត ការ​ផ្តល់​ឈាម​នេះ​ទៀតសោត ពុំ​ប៉ះពាល់​សុខភាព​របស់​យើង​នោះឡើយ​។

សូម​ជម្រាប​ថា សិស្ស​និស្សិត និង​ក្រុមការងារ​ចុះជួយ​ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ បានរួម​គ្នា​ផ្តល់​ឈាម​ជួ​យ​សង្គ្រោះ​មនុស្ស យ៉ាងច្រើន​កុះករ ហើ​យ​ឈាម​ដែល​ទទួលបាន​ពី​ការបរិច្ចាគ​ជិត​១២៣​កំប្លោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម