Connect with us

ព័ត៌មានជាតិ

​ឧត្តមសេនីយ៍ឯក ​ហ៊ុន ម៉ានិត ​​​ប្រគល់​អណ្តូង​ទឹក​ស្អាត​​ដល់​គ្រួសារ ​នៅ​មជ្ឈមណ្ឌល អភិវឌ្ឍន៍​យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧

បានផុស

នៅ

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ​មេបញ្ជាការ​រង ​បញ្ជាការដ្ឋានកងទ័ពជើងគោក និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ​នៃ​ក្រសួង​ការពារជាតិ អញ្ជើញ​ចុះ​ប្រគល់​អណ្តូង​ទឹក​ស្អាត​ ដែល​ជា​អំណោយ​លោក​តា ហ៊ុន នាង និង​លោក​យាយ ឌី ប៉ុក លោក​យាយ ប៊ុន ស៊ាងលី និង​លោក​តា លីន ​គ្រី ចំនួន ០៧ អណ្តូង ​ជូន​ដល់​ប្រជាជន​នៅ​មជ្ឈមណ្ឌល ​អភិវឌ្ឍន៍យោធិនពិការ​សម្តេចតេជោ ហ៊ុន សែន គូលែន ៣១៧ ស្ថិត​ក្នុង​ឃុំ​បាល័ង្គ ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប​ ព្រម​ទាំង​បាន​ចែក​អំណោយ​ជូន ​បង​ប្អូន​ដែល​បាន​ចូល​រួម​ប្រមាណ​ជាង​១០០​នាក់ ​ក្នុង​ម្នាក់​ទទួល​បាន​ប្រាក់​២ម៉ឺនរៀល ក្រណាត់ ស មួយដុំ ក្រម៉ា០១ សារ៉ុង០១ សាប៊ូ០១ដុំ ថ្នាំពេទ្យ០១​ប្រអប់​ និង​បាន​ប្រគល់​ថវិកា​ជូន​មជ្ឈមណ្ឌល​ចំនួន ​២លានរៀល នៅព្រឹកថ្ងៃទី១៦ ខែ​មីនា ​ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ានិត បាន​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ជាមួយ​លោក​យាយ ​លោកតា​បង​ប្អូន​ អ៊ំ​ពូមីង ​ប្រជាពលរដ្ឋ​ជា​យោធិនពិការ និង​គ្រួសារ​យោធិន ដែល​បាន​ទទួល​ពិការភាព​ ក្នុង​បុព្វហេតុ​ការពារ​ជាតិមាតុភូមិ ស្វែង​រក​សុខ​សន្តិភាព​ជូន​ប្រជាជន។ ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោក បាន​ពាំ​នាំ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ជូន​ដល់​បងប្អូន អ៊ំ​ពូមីង លោកយាយ លោកតា។

ឯកឧត្តម​បាន​បញ្ជាក់​ថា ​អណ្តូង​ទឹក​ទាំង​នេះ ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​ជាពិសេស​នៅ​រដូវ​ប្រាំង ​សម្រាប់​បម្រើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ ​ជួយ​កាត់​បន្ថយ​ការ​លំបាក​ និង​ការ​ចំណាយ​មួយ​ចំនួន ​របស់​ប្រជាជន​នៅ​មូលដ្ឋាន ​តាម​រយៈ​មូល​និធិ ​អណ្តូង​ទឹក​ស្អាត​សរុប​ជាង​ ១ពាន់​៥០០ អណ្តូង​ត្រូវ​បាន​ខួង និង​តម្លើង​ស្នប់ ​ដើម្បី​ប្រគល់​ជូន​ប្រជាជន​ នៅ​តាម​បណ្តា​តំបន់​ដាច់​ស្រយាល ​និង​ទីតាំង​ដែល​មិន​ទាន់​មាន​ប្រភព​ទឹក​ស្អាត​ទៅ​ដល់​។ ​(ទឹក​គឺជាជីវិត ) ជា​ទស្សនទាន​ដ៏​ពេញ​និយម​បំផុត​លើ​សកល​លោក ​ក្នុង​​សហសវត្ស​ថ្មី​នេះ ​ដែល​សំដៅ​ដល់​ការ​កកើត​ឡើង​ និង​ការ​ទ្រទ្រង់​នៃ​ជីវិត​មនុស្ស ​សត្វ ​និង​រុក្ខជាតិ​លើ​ភព​ផែន​ដី​នេះ​ដោយ​សារទឹក​​។ ​ក្នុង​ន័យ​ដូច​គ្នា​នេះ​ ដោយ​សារ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ ​ព្រម​ទាំង​ដើរ​តួ​កាន់​តែ​សំខាន់ ​ក្នុង​ការ​រក្សា​សុខុមាល​ភាព​ និង​សុវត្ថិភាព ​របស់​អ្នក​ប្រើ​ប្រាស់ ​៕​

​អត្ថបទ៖ ​ គឿនវេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម