ព័ត៌មានជាតិ
រដ្ឋាភិបាលអូស្ត្រាលី នឹងផ្តល់ថវិកា២លានដុល្លារ ដល់សាលាក្តីខ្មែរក្រហម
អូស្ត្រាលីនឹងផ្តល់ថវិការហូតដល់២លានដុល្លារអូស្ត្រាលី ក្នុងរយៈពេល២ឆ្នាំខាងមុខ តាមរយៈអង្គការសហប្រជាជាតិ ដើម្បីជួយបញ្ចប់ដំណើរការនីតិវិធីច្បាប់របស់សាលាក្តីខ្មែរក្រហម និង ដើម្បីគាំទ្រដល់បណ្ណសារ និងយន្តការផ្សព្វផ្សាយរបស់សហគមន៍ នេះបើតាមការបញ្ជាក់ពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ស្ថានទូតអូស្ត្រាលីបានបញ្ជាក់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការផ្តល់ថវិកានាពេលនេះ ធ្វើឡើងដោយផ្អែកលើការបរិច្ចាគមុនៗចំនួនជាង៤០ លានដុល្លារអូស្ត្រាលី ដល់សាលាក្តី ចាប់តាំងពីឆ្នាំ២០០៥មក ដែលធ្វើឲ្យប្រទេសអូស្ត្រាលីក្លាយជាម្ចាស់ជំនួយអន្តរជាតិធំជាងគេលំដាប់លេខបី។ ការគាំទ្ររបស់អូស្ត្រាលីចំពោះសាលាក្តីខ្មែរក្រហម ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អូស្ត្រាលីលើយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងភាពជឿជាក់របស់អូស្ត្រាលីថា តាមរយៈការយល់ដឹង និងការទទួលខុសត្រូវលើអំពើដ៏អាក្រក់ពីអតីតកាល អាចធ្វើការជាមួយប្រទេសកម្ពុជា និងក្នុងតំបន់ ដើម្បីធានាថា រឿងទាំងនេះនឹងមិនកើតមានម្តងទៀតឡើយ។

សូមបញ្ជាក់ថា ប្រជាជនកម្ពុជាប្រមាណ៨៣០០០នាក់ បានចូលរួមស្តាប់សវនាការក្នុងអំឡុងពេលជំនុំជម្រះរបស់សាលាក្តី ដែលមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ ត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕
ដោយ ៖ កោះកែវ







-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល