Connect with us

ព័ត៌មានជាតិ

១សប្ដាហ៍សមត្ថកិច្ច បង្ក្រាបល្បែងស៊ីសងខុសច្បាប់២៣ទីតាំង ឃាត់ខ្លួនមនុស្ស៨៥នាក់

បានផុស

នៅ

 រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចំនួន២៣ទីតាំង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៨៥នាក់ ចាត់ការតាំងជំនាញ និងច្បាប់។ នេះបើតាមការឱ្យដឹងរបស់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលោក ទូច សុខៈ ការបង្ក្រាបចំនួន១៤ទីតាំង ដែលមានករណីល្បែងភ្នាល់តាមអ៉ីនធើណេតចំនួន១០ទីតាំង ត្រូវនគរបាលអនុវត្តវិធានការច្បាប់ ពោលគឺ កសាងសំណុំរឿងទៅតុលាការ។ ក្នុងនោះ ក៏មានអ្នកពាក់ព័ន្ធចំនួន៥៩នាក់ផងដែរ ដែលត្រូវទុកជូនតុលាការចាត់នីតិវិធី។ លោកបន្តថា ក្នុងចំណោម១៤ទីតាំងនេះ នគរបាលបង្ក្រាបក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពត ឧត្តរមានជ័យ និងខេត្តកំពង់ចាម។

អ្នកនាំពាក្យរងរូបនេះ ឆ្លៀតបង្ហើបឱ្យដឹងថាចំនួន៩ទីតាំង ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពត និងខេត្តស្វាយរៀង ដែលនគរបាលបង្ក្រាបបាន ពុំកសាងសំណុំរឿងបញ្ជូនទៅតុលាការទេ គឺគ្រាន់តែចាត់វិធានការរដ្ឋបាល ដោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ ចំនួន២៦នាក់។

ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ជាប្រចាំថ្ងៃនេះ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល   ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញតាំងពីដើមអាណត្តិទី៧ យោងលើគោលការណ៍«សម្អាតផ្ទះយើង» របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាការអនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សហគមន៍អេកូទេសចរណ៍
ព័ត៌មានជាតិ២ នាទីutes មុន

​សហគមន៍អេកូទេសចរណ៍​តាម​ដងទន្លេ ៣ កន្លែង​ឆក់យកបេះដូង​ភ្ញៀវទេសចរ​ទៅកម្សាន្ត​​នៅ​ខេត្ត​ក្រចេះ

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាចិន-តៃវ៉ាន់ ៥ រូប សុទ្ធតែសម្រស់ស្អាត តែជួបជីវិតអភ័ព្វ​ ស្លាប់ទាំងវ័យក្មេង

ក្រុមកសិករ​ថៃ
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

កសិករថៃផ្តុំគ្នាមុខក្រសួងពាណិជ្ជកម្ម ដោយត្អូញត្អែរអំពីតម្លៃស្រូវធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​ផឹក​ស្រា​​​លាយ​ដោយខ្លួនឯង​បណ្តាល​ឱ្យ​ស្លាប់​រហូត​ដល់​៩នាក់​នៅខេត្តជ្វាឥណ្ឌូណេស៊ី​

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម