Connect with us

ព័ត៌មានជាតិ

​ក្រុមហ៊ុនអាកាសចរណ៍​ AirAsia ​ចាប់ផ្ដើមជើង​ហោះហើរក្នុងស្រុក​​តម្លៃក្រោម ៥០ ដុល្លារ​

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍​ AirAsia ​នឹងចាប់ផ្ដើមជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួននៅក្នុងស្រុក ​ចាប់ពី​ថ្ងៃទី ០២ ខែឧសភា ​ឆ្នាំ ២០២៤ ​ក្នុងតម្លៃទាបដើម្បីជំរុញទេសចរណ៍ក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នេះថា ​ដំណាក់កាលទី១ រយៈពេល ៣ សប្ដាហ៍ដំបូង នៅខែឧសភា ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia នឹងធ្វើការហោះហើរក្នុងស្រុក ​បន្ទាប់ពីនឹងនឹងភ្ជាប់​ទៅក្រៅ​ប្រទេស។ ​

​ក្រុមហ៊ុនអាកាសចរណ៍​ AirAsia ប្រកាសថា នឹងបើកជើងហោះហើរ ៣ គោលនៅរួមមាន ភ្នំពេញ-សៀមរាប, សៀមរាប-ព្រះសីហនុ, ភ្នំពេញ-សីហនុ ដើម្បីផ្សព្វផ្សាយឱ្យអ្នក​ដំណើរក្នុង​ស្រុក​អាចធ្វើ​ដំណើរ​តាមជើងហោះហើរក្នុងតម្លៃ ៤៩ ដុល្លារ។​ លោក ស៊ិន ចាន់សិរីវត្ថា ​បញ្ជាក់ថា តម្លៃក្នុងរង្វង់ ៥០ ដុល្លារចុះក្រោម សម្រាប់ការហោះ​ហើរ​ក្នុង​ស្រុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម