Connect with us

ព័ត៌មានជាតិ

អនុប្រធានទី១ អាជ្ញាធរមីន៖ កម្ពុជា ចង់ឃើញតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន

បានផុស

នៅ

អនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានគូសបញ្ជាក់ ថាក្នុងភាពជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន បំណងប្រាថ្នារបស់កម្ពុជា គឺចង់ឃើញតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន។ ទេសរដ្ឋមន្រ្តី លី ធុជ គូសបញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យ លោកបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលនៃសាធារណរដ្ឋវានូអាទូប្រចាំទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ បានបញ្ជាក់បន្ថែមទៅកាន់ លោក Henry Savarimuthu  ថា កម្ពុជាកំពុងខិតខំប្រឹងប្រឹងកៀរគរឱ្យមានការចូលរួមពីប្រទេសដីកោះចំនួន ៣ទៀត រួមមានប្រទេសតុងហ្កា កោះម៉ាសល់ និងមីក្រូណេស៊ី ដែលមិនទាន់ក្លាយជារដ្ឋភាគី ឱ្យក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដើម្បីក្លាយជាតំបន់ប៉ាស៊ីហ្វិកគ្មានមីន។ ទេសរដ្ឋមន្ត្រីអះអាងថា ការកៀរគរនេះ បាននឹងកំពុងធ្វើឡើងតាមរយៈកិច្ចប្រជុំ UNESCAP វេទិកាកោះប៉ាស៊ីហ្វិក កិច្ចប្រជុំពាក់ព័ន្ធ និងការស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីប្រទេសជាមិត្ត ជាដើម។

អនុប្រធានទី១ អាជ្ញាធរមីន បានប្រាប់អគ្គកុងស៊ុលប្រទេសដីកោះវានូអាទូថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងកសាងនៅប្រទេសកម្ពុជាថ្មីមួយដែលពោរពេញដោយសុខសន្តិភាព និងសុវត្ថិភាព ព្រមទាំងបានបង្កើតនូវយន្តការ និងឱកាសវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការទាក់ទាញ និងសម្រួលដល់អ្នកវិនិយោគិនមកពីគ្រប់ទិសទីជុំវិញពិភពលោក ដើម្បីជាឧត្តមប្រទេសជាតិ និងប្រជាជនកម្ពុជា។

ក្នុងជំនួបនោះ  លោកបណ្ឌិត Henry Savarimuthu អគ្គកុងស៊ុលវានូអាទូប្រចាំទីក្រុងគូឡាឡាំពួ បានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤។ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប្រទេសដីកោះវានូអាទូ បានសម្តែងការគាំទ្រភាពជាប្រធានរបស់កម្ពុជា និងជូនពរឱ្យដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។ ប្រទេសដីកោះវានូអាទូ គ្រោងនឹងចូលរួមកិច្ចប្រជុំ UNESCAP លើកទី៨០ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែមេសា ឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាការឆ្លើយតប  លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសដីកោះវានូអាទូ ក្នុងភាពជាប្រធានរបស់កម្ពុជា និងការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម