Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី លុបអាជ្ញាបណ្ណគេហទំព័រ lifeandsports ចោល ព្រោះបំពានក្រមសីលធម៌ វិជ្ជាជីវៈ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន  លោក នេត្រ ភក្ត្រា បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ www.lifeandsports.news និង www.lifeandsport.online ចោល ព្រោះតែរំលោភក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីប្រកាសដែលទើបនឹងផ្សព្វផ្សាយនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រកាស មាត្រា១ បានសម្រេច លុបប្រកាសលេខ ៣១៩ ព.ម ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ធឿង ធួន ជាម្ចាស់អាជីវកម្មគេហទំព័រឈ្មោះ www.lifeandsports.news និង www.lifeandsport.online អាសយដ្ឋាន ទីស្នាក់ការស្ថិតនៅផ្ទះលេខ ៦៥J ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការលុបអាជ្ញាបណ្ណគេហទំព័រនេះ គឺព្រោះតែអង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនអនុវត្តតាមនីតិវីធី មិនទទួលយកការណែនាំ និងបន្តបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះបើតាមខ្លឹមសារនៅក្នុងសេចក្ដីប្រកាសដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម