Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ដាយ អុិ​ឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា​ប្រគល់​សម្ភារៈ​គ្រឿង​បរិក្ខារ​ជូន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អិុឈិ ឡាយ​ហ្វ៍​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​បាន​ប្រគល់​សម្ភារៈ​គ្រឿង​បរិក្ខារ ដែល​ជា​ការងារ​សង្គម​ចម្បង​មួយ​សម្រាប់​ការ​កែលំអ​ទីតាំង​មួយចំនួន​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ជា​មន្ទីរពេទ្យ​រដ្ឋ មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​១៩៦០ មកម្ល៉េះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ វេជ្ជបណ្ឌិត និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​។

ក្រុមហ៊ុន ដាយ អុិ​ឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ​ជាង ២០,០០០ ដុល្លារ​អាមេរិក សម្រាប់​ការ​កែលំអ​ទីតាំង​មួយចំនួន​ក្នុង​មន្ទីរពេទ្យ រួម​ទាំង​ការ​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​អគារ​មន្ទីរពេទ្យ និង​ផ្ទាំង​ប៉ាណូ​នៅ​ខាងក្នុង​មន្ទីរពេទ្យ​។

លោក អា​ឡិន ថៃ នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា ស្របគ្នា​ជាមួយនឹង​ការអភិវឌ្ឍន៍​អាជីវកម្ម​របស់​យើង ដាយ អុិឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ជឿជាក់​ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ដល់​សហគមន៍​ដែល​ជា​កន្លែង​ដែល​យើង​កំពុង​ប្រតិបត្តិការ។ កិច្ច​ការងារ​នេះ​ជួយ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​និរន្ត​ភាព​។ ព្រឹត្តិការណ៍​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការ​ជួយ​លើកកម្ពស់​ជីវភាព និង​ភាព​ងាយស្រួល​របស់​ប្រជាជន​កម្ពុជា​។

ដំណើរការ​នៃ​ប្រតិបត្តិ​ការ​របស់ ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺមាន​រយៈពេល​វែង យើង​នៅ​ទី​នេះ​ដើម្បី​បម្រើ និង​បំពេញ​សេចក្តីត្រូវការ​ធានារ៉ាប់រង​អាយុជីវិត រួមទាំង​ការការពារ​សុខភាព​ជូន​ដល់​ប្រជាជន​កម្ពុជា គឺ ដាយ អុិ​ឈិ ឡាយ​ហ្វ៍ “​នៅក្បែរ​អ្នកជា​និច្ច សម្រាប់​សុខភាព​” ។

លោក សាស្ត្រាចារ្យ ចាន់ វិចិត្រ នាយករង​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត​សូម​ថ្លែងអំណរគុណ​ចំពោះ​ការឧបត្ថម្ភ​កែលំអ​ស្លាក​សញ្ញា​សម្ភារៈ​រដ្ឋបាល និង​គ្រឿង​បរិក្ខារ ចំនួន​៧​ធំៗ ​ដើម្បី​លើក​សោភណ្ឌភាព មន្ទីរពេទ្យ​ឲ​កាន់តែ​ស្រស់ស្អាត និង​សម្រួល​ដល់​បុគ្គលិក​មន្ទីរពេទ្យ ព្រមទាំង​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៍​ជូន​សាធារណជន​។​

​លោកនាយ​ករង​មន្ទីរពេទ្យ​សូម​ជូនពរ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ ទទួល​ការ​គាំទ្រ និង​បន្ត​ការផ្តល់​ការការពារ​ដល់​ប្រជាជន​កម្ពុជា ផងដែរ។

ក្រុមហ៊ុន ដាយ អុិ​ឈិ ឡាយ​ហ្វ៍ អ៊ី​ន​សួ​រ៉ិ​នស៍ (​ខេ​ម​បូ​ឌា​) ម​.​ក (”​ដាយ អុិ​ឈិ ឡាយ​ហ្វ៍​”) គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន ដាយ អុិ​ឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង (”DLHD”) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ជប៉ុន អស់​រយៈពេល​ជាង ១១៨ ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ​។ DLHD ទទួលបាន​ចំណាត់ថ្នាក់ A+ ទៅ​លើក​ការវាយតម្លៃ​តាមរយៈ S&P និង​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​ភាគហ៊ុន Tokyo Stock Exchange​។

ចាប់តាំងពី​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ ១៩០២ មក DLHD បាន​បេ្ត​ជ្ញា​ចិត្ត​ឈរ​នៅក្បែរ​អតិថិជន​របស់​យើង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​អស់​មួយជីវិត និង​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការ​ផ្តល់ជូន ”​ភាព​ស្ងប់ចិត្ត​” ក្រោម​ទស្សន​របស់​យើង ”​អតិថិជន​ជា​ចម្បង​”​។ យើង​ចូល​រួម​ចំណែក​ជាមួយ​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការ​ផ្តល់ជូន​សេវា​ធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ផ្សេងៗ​ទៀត​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម