Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​នី ​៖ ១៨ មីនា ១៩៧០ ជា​ចំណុច​ចាប់​ផ្តើម​នៃ​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​សម្រាប់​កម្ពុជា

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​លើកឡើងថា ១៨ មីនា ១៩៧០ ជា​ចំណុច​ចាប់ផ្តើម​នៃ​សោកនាដកម្ម​ដ៏​អាក្រក់​បំផុត​សម្រាប់​កម្ពុជា​។ ប្រជាជាតិ​កម្ពុជា​បាន​ធ្លាក់​ក្នុង​រណ្តៅ​នៃ​ភ្លើង​សង្គ្រាម ដែល​នាំ​ដល់​ការបំផ្លិចបំផ្លាញ និង​របប​ប្រល័យពូជសាសន៍ ស្ទើរតែ​បាត់បង់​ចេញពី​ផែនទី​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ឯកឧត្ដម​បាន​គូសបញ្ជាក់ថា មេរៀន​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​បង្រៀន​យើង​ឱ្យ​ស្គាល់​ច្បាស់​ពី​ឥទ្ធិពល​នៃ​សង្គ្រាម និង​គ្រោះថ្នាក់​នៃ​ការបែកបាក់​ជាតិ​។ យើងទាំងអស់គ្នា ជា​អ្នកជំនាន់​ក្រោយ​ត្រូវ​ស្វែងយល់​ពី​តម្លៃ នៃ​សន្តិភាព និង​ស្រលាញ់​សន្តិភាព​ដែល​ត្រូវបាន​កសាងឡើង​វិញ​យ៉ាង​លំបាក​បំផុត​។

សូម​បញ្ជាក់​ថា ថ្ងៃ​ទី​១៨ ខែមីនា កាលពី​៥៤​ឆ្នាំមុន (១៨​មីនា ១៩៧០ -១៨ មីនា​២០២៤)​គឺជា​ថ្ងៃ​ដែល​អ្នកនយោបាយ​មួយក្រុម​រួមមាន​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ សេនាប្រមុខ លន់ នល់ លោក អ៊ិន តាំ និង​លោក ចេង ហេង ជាដើម​បានរួម​គ្នា​ប្រព្រឹត្ត​ទង្វើ​ក្បត់​ដោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពី​ព្រះប្រមុខរដ្ឋ​សង្គមរាស្ត្រនិយម​។

ផ្តើម​ចេញ​ពី​ការ​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់​នោះ​ហើយ នាំឱ្យ​កម្ពុជា​ជួប​នូវ​មហា​សោកនាដកម្ម​យ៉ាង​ខ្លោចផ្សារ​បំផុត ព្រោះតែ​ភ្លើងសង្គ្រាម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម