ព័ត៌មានជាតិ
សារព័ត៌មានថៃ សរសេរថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី Paethongthan Shinawatra គឺដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ថៃ ឱ្យកាន់តែប្រសើរ
លោកស្រី Paethongthan Shinawatra ប្រធានគណបក្សភឿថៃ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ថាមពលផ្នែកទន់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ បានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការណ៍នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែកុម្ភៈ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អំឡុងពេលសម្ដេចតេជោ អញ្ជើញទៅសួរសុខទុក្ខលោក ថាក់ស៊ីន នៅទីក្រុងបាងកក ។

ជុំវិញសកម្មភាពទស្សនកិច្ចផ្លូវការរបស់លោកស្រី Paethongthan Shinawatra នៅកម្ពុជានេះ ត្រូវបានសារព័ត៌មាន Khaosod ថៃ សរសេរថា «គឺដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ថៃ ហើយការពង្រឹងទំនាក់ទំនងលើកនេះ នឹងនាំឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីររៀងៗខ្លួន» ។
យ៉ាងណាមិញ បើងាកទៅមើលក្រុមជាតិនិយមថៃវិញបានបង្កើតពាក្យចរចាមអារ៉ាមថា ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា របស់លោកស្រី Paetongtarn Shinawatra នេះហើយ អាចជាបន្ទះសៀគ្វីក្នុងការចរចាជុំវិញតំបន់ជម្លោះសមុទ្ររវាងថៃ និងកម្ពុជា។

ពាក់ព័ន្ធជាមួយគ្នានេះ សារព័ត៌មាន Khaosod បានចុះផ្សាយកាលពីថ្ងៃទី៩ ខែមីនា ថា ក្រុមជាតិនិយមថៃ បានយល់ឃើញថា ផែនការចរចាតំបន់ជម្លោះសមុទ្ររវាងថៃ និងកម្ពុជា ដែលធ្លាប់បានផ្ដួចផ្ដើមដោយលោក ថាក់ស៊ីន កាលនៅជានាយករដ្ឋមន្ត្រី ទំនងអាចនឹងកើតឡើងម្ដងទៀតចំពេលដែលគណបក្សភឿថៃ កំពុងកាន់អំណាច ។

យោងតាមការអត្ថាធិប្បាយរបស់សារព័ត៌មានក្នុងស្រុក (ថៃ) ជម្លោះដែនសមុទ្រទំហំ ២៦.០០០ គីឡូម៉ែត្រការ៉េ រវាងប្រទេសថៃ និងកម្ពុជា បាននៅទ្រឹងចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ក្នុងឆ្នាំ ២០០១ ដោយបានយល់ព្រម “ការចរចាព្រំដែនសមុទ្រខណៈពេលដែលរួមគ្នាអភិវឌ្ឍធនធានប្រេង” ។
គេជឿថា តំបន់ជម្លោះនៅឈូងសមុទ្រថៃ អាចមានឧស្ម័នធម្មជាតិ ១១ទ្រីលានហ្វីតគូប ដែលមានតម្លៃ ៣.៥ពាន់ពាន់លានបាត (៩៨.៨១៤.២៤០.០០០ ដុល្លារ) និងប្រេង ៥០០លានបារ៉ែល ដែលមានតម្លៃ ១.៥ពាន់ពាន់លានបាត(៤២.៣៤៨.៩៦០.០០០ ដុល្លារ)។ ប្រទេសទាំងពីរអាចទទួលបានអត្ថប្រយោជន៍ពីការចែករំលែកធនធានទាំងនេះ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ