ព័ត៌មានជាតិ
កម្លាំងវរសេនាតូច៨២៣ ល្បាតតាមខ្សែបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
ក្នុងខេត្តបាត់ដំបងមានកម្លាំងវរសេនាតូចការពារព្រំដែនគោកចំនួន៤ ក្នុងការការពារខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងព្រំប្រទល់ខេត្តបាត់ដំបងដែលក្នុងនោះមាន វរសេនាតូចលេខ៣១០ វរសេនាតូចលេខ៨១៧ វរសេនាតូចលេខ៨១៩ និងវរសេនាតូចលេខ៨២៣ ដែលជាខែលការពារខ្សែបន្ទាត់ព្រំដែន។

នៅក្នុងនោះផងដែរគេសង្កេតឃើញថា កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨២៣ កំពុងខិតខំប្រឹងប្រែងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងភូមិសាស្ត្ររបស់ខ្លួនយ៉ាងម៉ត់ចត់ដើម្បីការពារ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលអាចឆ្លងដែនខុសច្បាប់ ដូចជាក្នុងភូមិសាស្ត្រច្រក ៤០០ ចំណុចឆករកា ស្រែអណ្ដូង បរថ្មី និងក្នុងឃុំសំឡូតជាដើម៘
លោកវរសេនីយ៍ឯក សូត្រ សំអុល មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២៣ បានលើកឡើងថា ចាប់តាំងពីរូបលោកទទួលដំណែងបានជាមេបញ្ជាការ និងក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងរួចមក លោកក៏បានដាក់បញ្ជាយ៉ាងតឹងរ៉ឹងទៅលើមន្ត្រីក្រោមឱវាទក្នុងការល្បាតជាប្រចាំ តាមភូមិសាស្ត្រ និងតំបន់ដែលខ្លួនគ្រប់គ្រងធ្វើយ៉ាងណាពង្រឹងឲ្យបាននៅសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើសនានាដែលអាចកើតមានឡើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ពិសេសគឺរក្សាឲ្យបាននូវទិសស្លោក “ភូមិឃុំមានសុវត្ថិភាព”។

លោកមេបញ្ជាការបានបន្តទៀតថា ក្រៅពីការងារស្នូលគឺនៅពេលថ្មីៗកន្លងទៅនេះរូបលោកក៏បានចូលរួមជាមួយនឹងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សរុបចំនួន៥០០នាក់ផងដែរ ដែលការងារនេះបានដឹកនាំឡើងដោយលោក កឹង ឃន អគ្គស្នងការរងនគរបាលជាតិដោយបានចុះបេសកកម្មទៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីទប់ស្កាត់បទល្មើសការកាត់ទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលក្នុងនោះមាន១០ គោលដៅក្នុងរយៈពេលមួយខែគត់ទើបសម្រេចទទួលបានជោគជ័យ។

បច្ចុប្បន្នលោកនៅតែបន្តដាក់ផែនការទៅមន្ត្រីក្រោមឱវាទដើម្បីធ្វើការល្បាតដូចភ្លៀងរលឹមធ្វើយ៉ាងណាឱ្យប្រទេសមានសុខសន្តិភាព និងទប់ស្កាត់ឲ្យបាននូវបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទៅតាមអនុសាសន៍របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ