ព័ត៌មានជាតិ
គ្រឿងញៀនជាង១គីឡូក្រាមជាមួយនឹងជនសង្ស័យពីរនាក់ ត្រូវអាវុធហត្ថបង្ក្រាប
តាកែវ ៖ ជនសង្ស័យចែកចាយគ្រឿងញៀនប្រុសស្រី២នាក់ ជាមួយនឹងគ្រឿងញៀនជាង១គីឡូក្រាម ត្រូវអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួនបាននៅទីតាំង២ផ្សេងគ្នាហើយត្រូវបង្ហាញខ្លួននៅបញ្ជាការដ្ឋាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ រូបលោករួមជាមួយកងកម្លាំងបានទទួលព័ត៌មានថា មានសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ក៏បានចុះទៅភ្លាមៗ ដោយឃើញមានសកម្មភាពចែកចាយគ្រឿងញៀនដែលជាបទល្មើសជាក់ស្តែងកំពុងចែកចាយនៅខាងក្រោយផ្ទះសំបុកត្រចៀកកម្មដែលគេទុកចោល នៅភូមិឃុំខាងលើនាវេលាម៉ោង ១១និង៣០នាទី នៅភូមិឃុំខាងលើប្រាកដមែន ក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ហេង លឹមគន់ ភេទប្រុស អាយុ២៣ឆ្នាំ រួមជាមួយនឹងសាធាតុញៀនចំនួន១១៣,៥៦ក្រាម និងជញ្ជីងម០១ ។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានបន្តថា ក្រោយឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានធ្វើការសួរនាំរកមេក្លោង ក៏បន្តយន្តការពន្លៀនលើការបង្ក្រាបមុខសញ្ញាជាមេក្លោងចែកចាយគ្រឿងញៀនក្នុងថ្ងៃដដែលបន្តទៀត ដោយសុំសហការជាមួយនឹងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតឈានទៅដល់ការចាប់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនបានម្នាក់ទៀត មានឈ្មោះ ស្រ៊ុន ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ នៅចំណុចខាងមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយដកហូតបានម្ស៉ៅក្រាមសរថ្លាមានទម្ងន់ ១៣៩៧,៩២ក្រាម ជញ្ជីងមួយ និងទូរសព្ទដៃមួយគ្រឿង។
បច្ចុប្បន្ននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសួរនាំបន្ថែមពីកងកម្លាំងរាជអាវុធហត្ថខេត្តតាកែវ និងបានកសាងសំណុំរឿងបន្តដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ វីរៈ


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង