Connect with us

ព័ត៌មានជាតិ

ស្អែកនេះ ព្រឹត្តិការណ៍សមរាត្រីអង្គរ មកដល់ហើយ កុំភ្លេចត្រៀមផ្តិតរូបស្អាតៗផ្សព្វផ្សាយទេសចរណ៍កម្ពុជា

បានផុស

នៅ

ព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូល ប្រាសាទអង្គរវត្ត នឹងចាប់ផ្តើមបង្អួតភាពស្រស់ស្អាតចែងចាំង ម្តងទៀតហើយ ចាប់ពីស្អែកនេះ ពោលគឺចចន្លោះ ថ្ងៃទី២០មីនា ដល់ថ្ងៃទី២៣ មីនា អំឡុងម៉ោង ៥ព្រឹក ដល់ម៉ោង ៧ព្រឹក។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍សមរាត្រីអង្គរឆ្នាំ២០២៤ នេះ ក្រសួងទេសចរណ៍ ក៏មានរៀបចំការប្រកួតប្រជែងរូបថត “សមរាត្រីអង្គរអច្ឆរិយៈ” ផងដែរ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្ដរជាតិ ព្រមទាំងមហាជនទូទៅ អាចចូលរួមប្រកួតថតរូបស្អាតៗ ក្នុងព្រឹត្តិការណ៍នេះ។ ក្នុងនោះ ក្រសួងទេសចរណ៍ មានត្រៀមរង្វាន់ជូនដល់អ្នកដែលផ្តិតរូបភាពបានស្អាតជាងគេ ក្នុងព្រឹត្តិការណ៍នេះផងដែរ ចាប់ពី ១ លានរៀល ដល់ ៣លានរៀល ដោយរួមទាំងលិខិតសរសើរ។

គួរជម្រាបដែរថា ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយៈនេះ ក្រុមការងាររបស់ក្រសួង នឹងជ្រើសយករូបថតដែលស្អាតជាងកេចំនួន ១០សន្លឹក ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានា របស់ក្រសួងទេសចរណ៍ ហើយក្នុងចំណោមនោះ មានតែជយលាភី ៣ រូបប៉ុណ្ណោះ ដែលទទួលបានប្រាក់រង្វាន់។ ចំណែកឯការប្រកួតប្រជែងរូបថត គឺតម្រូវឱ្យរូបថតដែលចូលរួមប្រកួត ជារូបដែលថតដោយផ្ទាល់ ហើយអ្នកចូលរួម មានពេល ៥ថ្ងៃ ដើម្បីធ្វើការផ្ញើរូបថតរបស់ខ្លួនចូលរួមប្រកួត ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម