Connect with us

ព័ត៌មានជាតិ

ឃុំ-សង្កាត់ចំនួន៥០០ទៀត ត្រៀមដាក់ឱ្យដំណើរការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធ

បានផុស

នៅ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសិក្សាលើកសំណើដាក់ឃុំ-សង្កាត់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ៥០០ឃុំ-សង្កាត់ទៀត ដើម្បីដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធនៅថ្នាក់ឃុំ-សង្កាត់។ នេះបើតាមលោកបណ្ឌិត តុប នេត អគ្គនាយកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ នៃគណៈកម្មការដឹកនាំតម្រង់ទិសការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត តុប នេត បានរម្លឹកថា ក្នុងដំណើការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ក្រោមការចង្អុលដឹកនាំ និងជំរុញពីសំណាក់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ព្រមទាំងសាលារាជធានីភ្នំពេញ ដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅមូលដ្ឋានសុខាភិបាលចំនួន១៣ ក្នុងសង្កាត់គោលដៅចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការសាកល្បងនេះ រួមបញ្ចូលទាំងការចុះបញ្ជីកំណើត បញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍ និងការផ្តល់លេខកូដ សម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដល់ទារកដែលទើបកើត។ លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) នឹងត្រូវផ្តល់ដល់បុគ្គលគ្រប់រូប ដើម្បីប្រើប្រាស់ពេញមួយជីវិតពីកើតរហូតដល់ស្លាប់។ យន្តការនេះ គឺមូលដ្ឋានសុខាភិបាលអាច ជូនដំណឹងអំពីព្រឹត្តិការណ៍នៃកំណើតរស់ មរណភាព និងមូលហេតុនៃមរណភាព ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបំពាក់នៅសង្កាត់គោលដៅ។

ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ លោកបណ្ឌិត តុប នេត បានឱ្យដឹងទៀតថា នៅខែឧសភា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតយន្ដការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅ២៤ឃុំ-សង្កាត់ ក្នុងជំហានបឋម រួមមាន ឃុំ-សង្កាត់៥ ក្នុងខេត្តកែប សង្កាត់៥ ក្នុងក្រុងកំពត និងសង្កាត់១៤ ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងសេវាការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

លោក ថា យន្តការនេះបានដំណើរការដោយជោគជ័យ និងទទួលនូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។ ចំណុចស្នូល ដែលទទួលបានការសាទរពីប្រជាពលរដ្ឋ គឺពួកគាត់ទទួលបានដំណោះស្រាយសេវាទាំងអស់នៅកន្លែងតែមួយ (ច្រកចេញចូលតែមួយ) ងាយស្រួល និងឆាប់រហ័ស ជាពិសេសការបោះពុម្ពផ្តល់សំបុត្រអត្រានុកូលដ្ឋាន និងសៀវភៅស្នាក់នៅ អាចធ្វើឡើងដោយផ្ទាល់ចេញពីប្រព័ន្ធ ជូនទៅប្រជាពលរដ្ឋតែម្តងក្រោយបំពេញបែបបទគ្រប់គ្រាន់។

សូមបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៧ នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦។ កិច្ចប្រជុំ បានពិនិត្យលទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដូចជា ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការចុះបញ្ជីប្រជាជនតាមបច្ចេកវិទ្យាឌីជីថល និងការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ការងារពង្រឹងយន្ដការសេវាអត្តសញ្ញាណកម្មសម្រាប់ប្រជាពលរដ្ឋ ការវាយតម្លៃរួមលើការអនុវត្តផែនការយុទ្ធសាស្ត្រ បញ្ហាប្រឈម ទិសដៅ និងសំណូមពរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ៩ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ការរញ្ជួយដីបណ្តាលឱ្យខូចខាតដល់សេដ្ឋកិច្ចថៃ​ធ្ងន់ធ្ងរ ជាពិសេស​វិស័យ​អចលនទ្រព្យ​​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ការលក់ EV របស់ Tesla បន្តធ្លាក់ចុះធ្ងន់ធ្ងរ នៅបណ្ដាប្រទេសអឺរ៉ុប

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១០ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

Sokha Hotels

ព័ត៌មានពេញនិយម