Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ ដាក់ចេញអាទិភាព ១២ ចំណុច ក្នុងការងារកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ

បានផុស

នៅ

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មិនា ម្សិលមិញ ក្នុងពិធីបើកសិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការកែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការក្រោម​ឱវាទក្រសួង បាន​ដាក់ចេញជាការងារជាអាទិភាពគន្លឹះចំនួន ១២ ចំណុច សំដៅ​អនុវត្ត​ឲ្យ​​មាន​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី​ ប៉េង ពោធិ៍នា បាន​លើក​ឡើង​ថា កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ មាន​ចក្ខុវិស័យ​ប្រែក្លាយ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈកម្ពុជា ពី​ប្រព័ន្ធ​ផ្តោតលើធាតុចូល និង​មានលក្ខណៈ​មជ្ឈការ ទៅ​ជាប្រព័ន្ធដែល​ផ្តោត​លើលទ្ធផល ឬ​សមិទ្ធកម្ម និង​មាន​លក្ខណៈវិមជ្ឈការ ស្របតាម​ស្តង់ដារ និង​ឧត្តមានុវត្តន៍អន្តរជាតិ។

លោក​រដ្ឋមន្ត្រី​ ក៏​បាន​យក​ឱកាស​នេះ​គូស​រំលេច​នូវ​ការងារ​ជា​អាទិភាព​គន្លឹះ​ចំនួន ១២​ ចំណុច សម្រាប់​ក្រុម​ការងារ​កែទម្រង់​​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ក្រសួង យក​ទៅ​ពិនិត្យរៀបចំ និង​ជំរុញ​ការអនុវត្ត រួមមាន៖

  • បន្ត​បង្កើន​ភាព​ជាម្ចាស់ការ​ក្នុងការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ស្រប​តាមគោលការណ៍​រួមរបស់រាជរដ្ឋាភិបាល
  • បន្តពង្រឹង​យន្តការ​សម្របសម្រួល, សង្កត់​ភាព និង​ភាព​ប្រទាក់ក្រឡាគ្នារវាង កម្មវិធី​កែទម្រង់សំខាន់​ៗទាំងឡាយរបស់រាជរដ្ឋាភិបាល
  • បន្តប្រកាន់ខ្ជាប់នូវ អភិក្រមការងារ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់” ដែលជាអភិក្រមកាងារដ៏ម៉ឺងម៉ាត់ និង ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
  • ជំរុញ​ការងារ​ប្រមូល​ចំណូល​ពីសេវាសាធារណៈ​របស់​ក្រសួង ដោយ​អនុវត្តតាម ប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម ឲ្យបានចប់សព្វគ្រប់នៅក្នុងដំណាក់កាលទី ៤ នេះ
  • ជំរុញការ​អនុវត្តនីតិវិធី នៃ​ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឲ្យបានម៉ត់ចត់ ត្រឹមត្រូវ ដោយ​ធានានូវការ​ប្រើប្រាស់​ទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទ​របស់​ក្រសួង ឲ្យ​មាន ប្រសិទ្ធភាព និង​គង់វង្ស ជាពិសេស​ដោយ​ផ្តោតទៅលើការកត់ត្រា និង​គ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការបញ្ចូល​ទិន្នន័យ​ទ្រព្យសម្បត្តិរដ្ឋ​ទៅក្នុង ប្រព័ន្ធគ្រប់គ្រងទ្រព្យ​សម្បត្តិ​រដ្ឋ​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (SARMIS)
  • ពន្លឿន​ការរៀប​ចំ​ផ្តល់​សិទ្ធិ​អំណាច​ដល់​អង្គភាព​ថវិកា ដើម្បី​ប្រែក្លាយ​ខ្លួន​ជា អង្គភាព​ថវិកា​ពេញលេញ​នាពេលខាងមុខ
  • ជំរុញ​ការរៀប​ចំ និង​ការអនុវត្តនូវ​ក្របខ័ណ្ឌថវិការយៈ​ពេល​មធ្យម កម្មវិធី​វិនិយោគ សាធារណៈ ផែន​ការយុទ្ធសាស្ត្រ​ថវិកា និង​ការ​រៀបចំផែន​ការថវិកាប្រចាំឆ្នាំ ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធភាព
  • ពង្រឹង និង​បន្តការ​អនុវត្ត​យុទ្ធសាស្ត្រ​កែទម្រង់​សំខាន់ៗ ដែល​ត្រូវបាន​ដាក់​ចេញ រួចហើយ​ដោយ​រាជរដ្ឋាភិបាល ដោយ​បន្តផ្តល់​ការគាំទ្រ និង​មូលដ្ឋាន​គ្រឹះរឹងមាំ សម្រាប់​ការអនុវត្តកម្មវិធី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ
  • ការ​ផ្តោត​អាទិភាពលើ “សមិទ្ធកម្ម” ជាមូលដ្ឋានគ្រឹះក្នុង​ការចរចា និង​អនុម័ត ថវិកា​កម្មវិធី​ប្រចាំឆ្នាំ
  • ពង្រឹង​ការរៀប​ចំគោលការណ៍​ណែនាំស្តីពីការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (FMM) របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​ផ្សព្វផ្សាយ​ដល់​គ្រប់​អង្គភាពថវិកា​ទាំងអស់​ឲ្យបានច្បាស់លាស់ និងស៊ីជម្រៅ
  • ការពង្រីកវិសាលភាព និង​ការពង្រឹងប្រសិទ្ធភាព នៃ​ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (FMIS) ឲ្យ​បានពេញលេញ
  • ពង្រឹង​ការ​ត្រួតពិនិត្យ តាមដាន និង​វាយ​តម្លៃការ​អនុវត្តថវិកាសមិទ្ធកម្ម របស់ អង្គភាព​ថវិកាក្រោមឱវាទក្រសួង

ទន្ទឹម​នេះ លោក ប៉េង ពោធិ៍នា ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ផ្តល់នូវពុទ្ធិ ឆន្ទៈ ស្មារតីកែទម្រង់ និងការយល់ដឹង​ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង ដែលជាមន្ត្រីបង្គោលទទួលបន្ទុក ដើម្បីសម្រេច​ឲ្យបាននូវគោលដៅកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ នាទីutes មុន

ហាងឆេងមាសបានហក់ឡើងជាងថ្មី ក្រោយការឡើង​កាន់តំណែង​របស់​លោក ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានជាតិ១៣ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ

ព័ត៌មានជាតិ១៥ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម