Connect with us

ព័ត៌មានជាតិ

ផ្លែឪឡឹករបស់កសិករស្រុកព្រះនេត្រព្រះកំពុងត្រូវប៉ាន់តម្លៃល្អ

បានផុស

នៅ

ឪឡឹករបស់អ្នកស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងត្រូវប៉ាន់មានទីផ្សារនៅភ្នំពេញស្របពេលដែលកសិករទទួលបានទិន្នផលខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជួបជាមួយកសិករឈ្មោះ សុខ វ៉ាត់ ប្រកបរបរដាំផ្លែឪឡឹកនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានឱ្យដឹងកាលពីសប្តាហ៍មុនថា ឆ្នាំនេះការប្រកបរបរដាំឪឡឹកទទួលបានផលល្អ និងតម្លៃខ្ពស់ដូចឆ្នាំមុនហើយត្រូវបានឈ្មួញពីខេត្តកំពង់ធំមកម៉ៅយកទាំងអស់ទៅលក់នៅភ្នំពេញដែលធ្វើឱ្យកសិករទទួលបានផលចំណេញសមរម្យអាចផ្គត់ផ្គងគ្រួសារបាន។

ប្រជាកសិកររូបនេះបានឱ្យដឹងទៀតថា ក្រៅពីធ្វើស្រែមើលគោរូបលោកតែធ្វើចំការដាំឪឡឹកតពីឪពុកម្តាយអស់រយៈពេល​៨ឆ្នាំមកហើយដោយមិនទុកពេលឱ្យទំនេរ ឬចំណាក់ស្រុកទៅធ្វើការនៅប្រទេសថៃឡើយព្រោះការដាំឪឡឹកនេះប្រើរយៈពេលតែជាងពីខែទេនឹងបានផល។

និយាយជារួមគឺចាប់ពីខែមួយ ឬខែពីរយើងចាប់ភ្ជួយដីដាំឪឡឹកដោយប្រើរយៈពេលជាងពីរខែយើងនឹងទទួលផលដោយក្នុងមួយរ៉ៃឈ្មួញមកប្រមូលទិញក្នុងតម្លៃពីពីរលានពីរសែនរៀលទៅពីរលាន់បួនសែនដែលតម្លៃនេះជាតម្លៃខ្ពស់ដូចឆ្នាំមុនដែរ។

សម្រាប់២០២៤នេះកសិករខាងលើបានដាំឪឡឹកលើផ្ទៃដី ៥,៥ ហិកតាជាដីជួលគេក្នុងតម្លៃមួយហិកតា ៤០ម៉ឺនរៀល។តាមរយៈទិន្នផល និងតម្លៃល្អធ្វើឱ្យប្រជាកសិករនេះសម្តែងការរីករាយយ៉ាងខ្លាំងនឹងសង្ឃឹមថា ឆ្នាំក្រោយតម្លៃផ្លែឪឡឹកបានថ្លៃដូចឆ្នាំនេះ ឬបានថ្លៃជាងដើម្បីឱ្យកសិករកាន់តែមានទឹកចិត្តបង្ករបរដាំដុះនេះបន្តទៀត។

ដោយឡែកបើតាមលោក ខុង ប៊ុន មេឃុំឈ្នួមានជ័យបានឱ្យដឹងដែលថា ដោយសារឆ្នាំនេះមិនមានទឹកជំនន់ធ្វើឱ្យប្រជាកសិកររបស់លោកបាននាំគ្នាដាំឪឡឹកច្រើនជាងឆ្នាំទៅដែលមានតែ៥ទៅ៦ហិកតា។

លោកមេឃុំបានឱ្យដឹងទៀតថា សម្រាប់ដំណាំឪឡឹកឆ្នាំនេះកសិករក្រោយពីប្រមូលផលរួចកាត់ថ្លៃចំណាយអស់មួយហិកតាពួកគាត់អាចសល់បាន៨លាន់រៀល៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម