Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ មុនលុបអាជ្ញាបណ្ណគេហទំព័រ lifeandsports ក្រសួងព័ត៌មាន បានណែនាំច្រើនលើកច្រើនសារ តែមិនទទួលយក

បានផុស

នៅ

អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា ការដែលក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ www.lifeandsports.news និង www.lifeandsport.online គឺដោយសារតែម្ចាស់អង្គភាព បានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀត ក៏បន្ទាប់ពីក្រសួងព័ត៌មាន បានទទួលពាក្យបណ្តឹងជាច្រើនអំពីទង្វើប្រព្រឹត្តប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គភាពមួយនេះ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៩ ខែមីនានេះថា ក្រសួងព័ត៌មាន បានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មាន www.lifeandsports.news និង www.lifeandsport.online កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ តាមប្រកាសលេខ ០២០ ប្រក.ពម ដោយមូលហេតុម្ចាស់អង្គភាព បានបំពានលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមខ្លឹមសារដែលបានចែងក្នុងការក្របខណ្ឌ នៃប្រកាសអនុញ្ញាតប្រកបអាជីវកម្មគេហទំព័រ។ ក្រសួងព័ត៌មាន ក៏បានជូនដំណឹងអំពីការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មនេះ ដល់ម្ចាស់អង្គភាពរួចហើយ និងបានផ្សព្វផ្សាយ ផងដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងដែរថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងជាច្រើន អំពីទង្វើប្រព្រឹត្តប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អង្គភាពមួយនេះមក ក្រសួងព័ត៌មាន បានអញ្ជើញម្ចាស់អង្គភាពមកណែនាំជាច្រើនដង ច្រើនសារមកហើយ ឲ្យបញ្ឈប់ទង្វើបំពានទាំងនោះ ហើយដើម្បីឲ្យងាកមកអនុវត្តការងាររបស់ខ្លួន ឲ្យត្រឹមត្រូវវិញ។ ប៉ុន្តែម្ចាស់អង្គភាពនេះមិនបានទទួលយក និងអនុវត្តតាមការណែនាំទាំងនោះឡើយ ផ្ទុយទៅវិញអង្គភាពនេះ បានបន្តបំពានក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដដែល។ ហេតុដូច្នេះហើយ ទើបក្រសួងបានសម្រេចលុបប្រកាសអនុញ្ញាត ប្រកបអាជីវកម្មរបស់អង្គភាពសារព័ត៌មាននេះតែម្ដង។

ក្នុងនាមជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានសំណូមពរយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យបន្តគោរព និងប្រកាន់ខ្ជាប់នូវការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាពង្រឹងសមត្ថភាពជំនាញ កសាង និងរក្សាទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន។ ក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ដើម្បីរួមគ្នាលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន។

ជាងនេះទៀត អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ជាមួយខ្លឹមសារមានគុណភាព ដោយត្រូវធានាថា ជាព័ត៌មានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យព័ត៌មាន ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម