Connect with us

ព័ត៌មានជាតិ

រសៀលថ្ងៃទី១៩ មីនានេះ សម្ដេចធិបតី នឹងអញ្ជើញ បិទសន្និបាតសុខាភិបាល លើកទី៤៣

បានផុស

នៅ

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសុខាភិបាល នាពេលនេះ គឺជាសន្និបាតសុខាភិបាល លើកទី៤៣ ក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៣ ដើម្បីបន្តពង្រឹងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ឱ្យកាន់តែមានភាពធន់ និងរឹងមាំ សំដៅរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

សន្និបាតសុខាភិបាល លើកទី៤៣ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨ ខែមីនា ជាពិធីបើកក្រោមអធិបតីរបស់លោក​ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានវត្តមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។ អង្គសន្និបាត នឹងផ្ដោតការពិភាក្សាលើប្រធានបទមួយចំនួន ជាអាទិ៍៖ ១) និន្នាការសុខភាព និងសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្នាំ ២០២៣ ២) តម្រូវការផ្នែកសុខភាពជាអាទិភាពរបស់ប្រជាជន និងភាពប្រឈមចម្បងៗនៃប្រព័ន្ធសុខាភិបាល ក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ៣) ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការរៀបចំផែនការសកម្មភាព ការបែងចែក និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង៤) ប្រព័ន្ធសុខាភិបាលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការពង្រឹងគុណភាព សមត្ថភាព សុវត្ថិភាព និងប្រសិទ្ធភាព ឱ្យកាន់តែរឹងមាំ និងការពង្រីកការគ្របដណ្តប់នៃសេវាថែទាំសុខភាព។

សម្រាប់នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដែលជាពិធីបិទសន្និបាតសុខាភិបាល លើកទី៤៣ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងផ្ដល់អនុសាសន៍ណែនាំបន្ថែមដល់អង្គសន្និបាត ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ក្រសួងសុខាភិបាល យកទៅអនុវត្តបន្ត សំដៅលើកកម្ពស់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ «ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល​ ឱ្យទទួលបានលទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១០ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១២ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម១៦ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម