ព័ត៌មានជាតិ
រដ្ឋ ប្រមូលវិភាគទានបានជាង ១ ពាន់លានរៀល ពីក្រុមហ៊ុនដែលមិនជ្រើសរើសជនមានពិការភាពចូលធ្វើការ
នៅក្នុងឆ្នាំ ២០២៣ កន្លងទៅ រដ្ឋប្រមូលថវិកាបានជិត ១៣០០ លានរៀល ពីការបង់ភាគទានរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមិនបានជ្រើសរើសជនមានពិការភាពឱ្យចូលបំពេញការងារក្នុងស្ថាប័នរបស់ខ្លួន។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅបន្តរបស់មូលនិធិជនពិការ កាលពីថ្ងៃទី ១៨ មីនា លោក ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការលើកឡើងថា ក្រសួងស្ថាប័នរដ្ឋក្នុងពេលបច្ចុប្បន្ន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនទៅតាមអនុក្រឹត្យកំណត់។ ជាក់ស្ដែង ក្រសួងស្ថាប័នរដ្ឋ សម្រេចបានការជ្រើសរើសជនមានពិការភាពរហូតដល់ជិត ៣ ភាគរយ ឱ្យចូលបម្រើការងារ។ រីឯក្រុមហ៊ុន រោងចក្រ ស្ថាប័នឯកជន ហាក់ពុំទាន់អនុវត្តបានខ្ជាប់ខ្ជួននោះទេ តែបច្ចុប្បន្នយើងពុំទាន់មានការផាកពិន័យជាកំហិតនោះទេ គឺស្ថិតនៅលើការចូលរួមជាការស្ម័គ្រចិត្តនៅឡើយ។
លោកបានបន្តថា ក្នុងឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុនចំនួន ៨០ ដែលមិនបានជ្រើសរើសជនមានពិការភាពចូលបម្រើការងារ បានបង់ភាគទានដោយស្ម័គ្រចិត្តជាសាច់ប្រាក់ចំនួនជិត ១៣០០ លានរៀល។ កន្លងមក រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យកំណត់ឱ្យទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ត្រូវជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារក្នុងស្ថាប័នរបស់ខ្លួន។ សម្រាប់ស្ថាប័នរដ្ឋ គឺត្រូវជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបាន ២ ភាគរយ នៃចំនួនមន្ត្រីសរុប។ ចំណែក ក្រុមហ៊ុន រោងចក្រ សហគ្រាសឯកជន ត្រូវជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ ១ ភាគរយ នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន។

យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ ២០២១ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានបញ្ជាក់ថា អត្រាជនមានពិការភាព កម្ពុជា មានប្រមាណ ៥.៣% (ប្រមាណ ៨៧២,៥២៧ នាក់) នៃចំនួនប្រជាជនសរុបប្រមាណជាង ១៦ លាននាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ